ខេត្តព្រៃវែង ÷ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១
.ព្រះអង្គ ចាន់ សាមន ព្រះចៅអធិការ វត្តសុខាភិរម្យ(អាំងកុក)
.ព្រះអង្គ ជិន សាង ព្រះចៅអធិកា (វត្តព្រះជីវ៍ធំ)
.ព្រះអង្គ ទេព ណេង ព្រះចៅអធិការ (វត្តសន្សំកុសល់)
.ព្រះអង្គ សយ សឿន ព្រះចៅអធិការវត្តប្រជំនទី(វត្តព្រែកខ្សាយ)
បាននិមន្ដចុះសួរសុខទុក្ខនិងសំណេះសំណាលបងប្អូនប្រជាពលរដ្ឋដែលកំពង់ធ្វើចត្តាឡីសក័ នៅសាលាព្រែកខ្សាយ«ខ» ស្រុកពាមរក៏ ខេត្តព្រៃវែង ចំនួន ២៥នាក់ក្នុងពេលសំណេះសំណាលសាកសួរសុខទុក្ខនោះដែរ ព្រះអង្គបានចែកសម្ភារ:មានគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន:
១/អង្ករចំនួន ២៥០គីឡូក្រាម
២/មីចំនួន ២៥កេះ
៣/ទឹកសុទ្ធចំនួន ៤៣យួ
៤/ទឹកដោះគោខាប់ចំនួន ២៥កំប៉ុង
៥/ត្រីខរចំនួន ៥០កំប៉ុង
៦/ស្ករសរចំនួន ២៥គីឡូក្រាម
៧/ទឹកត្រីចំនួន ២៥ដប និងទឹកសុីអុីវចំនួន ៥០ដប
៨/ប្រគល់ថវិកាចំនួន ១០០ ០០០រៀល ជូន បងៗ អាវុធហត្ថ ចំនួនបួននាក់
ព្រះអង្គសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមធ្វើ ចត្តាឡីសក័អោយបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់និងសូមអោយបងប្អូនអនុវត្តន៍ នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេ
នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣កុំ ៣ការពារ ជានិច្ច ៕
Tags:
សន្តិសុខសង្គម