បាត់ដំបង÷លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការដ្ឋាននគរបាលស្រុករុក្ខគីរីបានប្រាប់ឲ្យដឹងថា÷ អនុវត្តវិធានការទប់ស្កាត់ការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ពិសេសវិធានការទប់ស្កាត់ការរាលឆ្លងនូវជំងឺកូវីដ-១៩ នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១កន្លងមកនេះលោកបានដឹកនាំផ្នែកជំនាញជាច្រើននាក់ចុះបង្ក្រាបករណីលួចលាក់លេងល្បែងស៊ីសងបៀរខុសច្បាប់មួយលើកនៅត្រង់ចំណុចភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
បើតាមលោកអធិការស្រុករុក្ខគីរីបានបន្តថា÷ លោកតា លោកយាយដែលឃាត់ខ្លួនទាំង០៦នាក់ទី១មាន: ឈ្មោះសូត អាត ភេទប្រុស អាយុ ៤១ឆ្នាំ.ទី២ឈ្មោះឆើន នី ភេទស្រី អាយុ៥៥ឆ្នាំ.ទី៣ ឈ្មោះសៅ ធន ភេទប្រុស អាយុ ៦១ឆ្នាំ.ទី៤ ឈ្មោះសៅ សារឿម ភេទស្រី អាយុ ៤០ឆ្នាំ.ទី៥ ឈ្មោះមាន ផល ភេទស្រី អាយុ ៥៣ឆ្នាំ និងទី៦ឈ្មោះឃឹម វ៉ន ភេទប្រុស អាយុ៦២ឆ្នាំទាំងអស់គ្នារស់នៅក្នុងភូមិថ្នំ ភូមិព្រែកតាវេន ភូមិបឹងធ្មួយ ក្នុងឃុំព្រែកជីក ស្រុករុក្ខគីរី។
លោក បានបន្តទៀតថា÷ចំពោះការឃាត់
ខ្លួនលោកតា លោកយាយក្នុងករណីល្បែងស៉ីសងខាងនេះ នគរបាលជំនាញអធិការស្រុករុក្ខគីរីក៏បានធ្វើការណែនាំអប់រំ ហើយនិងតម្រូវឲ្យធ្វើកិច្ចសន្យាដើម្បីឲ្យឈប់ប្រព្រឹត្តលេងល្បែងស៊ីសងគ្រប់ប្រភេទ ម៉្យាងទៀតដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាជំងឺឆ្លងកាចសាហាវដ៏គ្រោះថ្នាក់បំផុតដោយត្រូវរួមគ្នាអនុវត្តវិធានការ ៣ការពារ ៣កុំឲ្យត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល៕