កណ្ដាល៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចាត់តាំងឲ្យលោកវរសេនីយ៍ឯក ឆេង សំអឿន ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនិងលោកវរសេនីយ៍ទោ អៀង ធារី នាយរងការិយាល័យជាតំណាងប្រគល់អំណោយដ៏ថ្លៃថ្លាជូនលោក នង រម្យនា ហៅបងមិចចិត្តធម៌ ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់។
គួរជម្រាបថាអំណោយរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលដែលបានឧបត្ថម្ភរួមមាន៖ អង្ករ២បេ ស្មើនឹង១០០គីឡូក្រាម, មីម៉ាម៉ា២កេះ, ត្រីខកំប៉ុង២យួរនិងថវិកាចំនួន១លានរៀល។
គួរជម្រាបថា ផ្ទះរបស់លោក នង រម្យនា ត្រូវបានខ្យល់កន្ទ្រាក់ធ្វើឲ្យប៉ើងរលំកាលពីល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នៅភូមិជ័យ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
យើងខ្ញុំជាសកម្មជនហ្វេសប៊ុកកម្ពុជា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរដល់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល និងមន្ត្រីក្រោមឱវាទនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលទាំងអស់ សូមទទួលនូវឧត្ដមពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសសូមឈ្នះជំងឺកូវិដ១៩ និងសូមសម្រេចជោគជ័យគ្រប់បេសកកម្ម៕