ភ្នំពេញ៖ មានការភ្ញាក់យ៉ាងខ្លាំងកាលពីវេលាម៉ោង០១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះដោយបុរសម្នាក់រួមនឹងមិត្តភ័ក្ដិ បានចូលទៅផឹកសុី នៅភោជនីយដ្ឋានមួយកន្លែង បន្ទាប់ពីផឹកសុីបានមួយសន្ទុះជាតិស្រាជ្រាបពេញខ្លួនស្រវឹងក៍ដកកាំភ្លើងខ្លីចេញមកសម្ញែងដាក់លើតុ ផឹកស៊ីនិងថែមទាំងអាម៉េ បញ្ចូលគ្រាប់ជាច្រើនដង បណ្តាលឲអ្នករត់តុក៍ដូចជាភ្ញៀវអង្គុយក្បែរមានការភិតភ័យព្រលឹងចុងសក់គ្រប់ៗគ្នា នៅពេលនោះដែរម្ចាស់ហាងភ័យខ្លាចមានរឿង ក្នុងហាងរបស់គាត់ក៍ប្តឹងសមត្ថកិច្ចចុះមកឃាត់ខ្លួនតែម្តង នៅភោជនីយដ្ឋានយីហោ១៨ថ្មី២ ផ្លូវOCIC ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ជនបង្កមានឈ្មោះ ឡាយ សាកន មុខរបរទាហាន មានឋាន:ជានាយក្រុម១ អនុសេនាតូច ការពារអង្គភាព បញ្ជារការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក ចំណែកមិត្តភ័ក្ត្រដែលមកជាមួយម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រម៉ោលមុនពេលសមត្ថកិច្ចខណ្ឌជ្រោយចង្វារចុះទៅដល់ ទីតាំងខាងលើ ។
សមត្ថកិច្ចបានឲដឹងថា : បុរសខាងលើ ត្រូវបានកម្លាំងអន្តរាគមន៍ ពិសេសខណ្ឌជ្រោយចង្វា ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕