ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋនឹងព្រះសង្ឃដែលនៅក្នុងមូលដ្ឋាន នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ ក្រុមការងារសង្កាត់ព្រែកលាប ដែលដឹកនាំដោយលោក ព្រាប មុនី ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកលាប បាននាំយកអង្ករចំនួន ១តោន និងមីជាតិ ៣០ កេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពញ ទៅប្រគេនដល់ព្រះចៅអធិការវត្តវ៉ារិន្ទព្រែកលៀប ដើម្បីធ្វើចង្ហាន់ប្រគេនជូន ព្រះសង្ឍ និងតាជី យាយជី ដែលគង់និងស្នាក់នៅក្នុងវត្ត និងកំពុងធ្វើចត្តាឡីស័ក ។
ក្នុងនោះផងដែរព្រះចៅអធិការវត្តវ៉ារិន្ទព្រែកលាបក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញដែលបានប្រគេននូវទេយ្យទានទាំងអស់នេះតាមរយះលោកចៅសង្កាត់ព្រែកលាបយកមកប្រគេនព្រះសង្ឃក្នុងពេលកំពុងធ្វើចត្តាឡីស័ក សូមជូនពរឯកឧត្តមអភិបាលរាជធានីភ្នំពេញក៍ដូចជាអជ្ញាធរសង្កាត់ព្រែកលាបគ្រប់រូបសូមអោយមានសុខភាពល្អ នឹងជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុរ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ ។