(ព្រៃវែង) : បុរសម្នាក់រវល់ឡើងទៅលើសាលាឆាន់ ដើម្បីឱ្យលោកស្រោច ទឹករំដោះគ្រោះចង្រៃ ដោយទុកម៉ូតូជិតសាលាឆាន់ ចៃដន្យអីជ្រះចង្រៃមែន ដោយត្រូវលោកចោរចូលទៅកាច់ករ ម៉ូតូយកទៅបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍ដ៍គួរអោយភ្ញាក់ផ្អើលនេះបានកើតឡើង នៅក្នុងវត្តខ្សុំត្បូង ភូមិខ្សុំត្បូង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នៅវេលាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ។
បុរសជាម្ចាស់ម៉ូតូបានដឹងថា : ម៉ូតូដែលត្រូវចោរកាច់ករយកទៅនោះម៉ាកហុងដាឌ្រីមសេ១២៥ ផលិតឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ( ព្រៃវែង1O-6205 ) ។
ដែលមានម្ចាស់ឈ្មោះ ជៀម ប្រឹម ភេទប្រុស មានទីលំនៅក្នុងភូមិល្វាកោង ឃុំកំព់់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។បច្ចុប្បន្ន៖ កងកម្លាំងមានសមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្នុងការស្វែងរកជនសង្ស័យ ដើម្បីចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕