នៅវេលាម៉ោង ០៤:៤៥នាទីល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង កើតឡើងនៅផ្ទះលេខ១០២ ផ្លូវលេខ០៩ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ករណីអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី មិនបណ្តាលឲ្យមានមនុស្សរងរបួស ឬស្លាប់ឡើយ គ្រាន់តែឆាប់ឆេះបណ្តាលឲ្យខូចខាតអាសនះនៅជាន់ឡៅតឿចំនួន ០១បន្ទប់ និងពុំបណ្ដាលឲ្យ ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
នៅវេលាម៉ោង៥:១៥នាទីល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យរបស់ការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញចំនួន ០២គ្រឿង និងរថយន្តជំនួយពីស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ៕