គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អត្តពលិកអូឡាំពិកកម្ពុជាខិតខំហ្វឹកហាត់រាល់ថ្ងៃដើម្បីត្រៀមការប្រកួតចុងសប្ដាហ៍នេះ..

កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ទាំងកីឡា ហែលទឹក និងកីឡាអត្តពលកម្ម បាននឹង កំពុងខិតខំ ប្រឹងប្រែង ហ្វឹកហាត់ យ៉ាងសកម្ម តាមការកំណត់ និងពេលវេលា រៀបចំ របស់ម្ចាស់ផ្ទះ ដើម្បី ត្រៀម ការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេស ជប៉ុន នាថ្ងៃទី៣០-៣១ ខែកក្កដាចុងសប្ដាហ៍នេះ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្ម មាន ប្រសាសន៍ពី ទីក្រុងតូក្យូថា «កីឡាករ-កីឡាការិនី របស់យើង បានបន្ដ ខិតខំហ្វឹកហាត់រាល់ថ្ងៃ នៅកន្លែងកំណត់ក្នុង ការហ្វឹក ហាត់នៅទីលាន ទាំងអាងហែលទឹក និងទីលានអត្តពលកម្ម ហើយកីឡាករ-កីឡាការិនី របស់យើងបានចូលរួមហ្វឹកហាត់ ជាមួយកីឡាករ-កីឡាការិនី ចម្រុះជាតិសាសន៍ ឃើញថា យើងកម្ដៅសាច់ដុំ និងមាន ទឹកចិត្តល្អក្នុង ការហ្វឹកហាត់ ដើម្បីត្រៀម ក្នុងការប្រកួត ផ្លូវការ នាល្ងាច ថ្ងៃទី៣០ ខែកក្កដា ឲ្យបានល្អប្រសើរ ។

ឯកឧត្តម នាយបេសកកម្មបន្ដថា នៅសល់ប៉ុន្មានថ្ងៃនេះ គ្រូបង្វឹក របស់យើង ក្នុងប្រភេទកីឡាទាំង ២ បានជំរុញការហ្វឹកហាត់ឲ្យបានល្អ និង ត្រឹម ត្រូវ ហើយឆ្លៀតមើលបទពិសោធ នៃ កីឡា ករ-កីឡាការិនីប្រទេសផ្សេងៗ ដែលហ្វឹកហាត់ជាមួយគ្នា ដើម្បី ដក ស្រង់បទពិសោធពីចលនា និងបច្ចេកទេសរបស់គេ ក៏ ដូចជា មើលឃើញ នូវរបៀប យកចិត្ដទុកដាក់ហ្វឹកហាត់ របស់គេធៀប ទៅនឹងយើង សម្រាប់ យក ធ្វើ ជា បទពិសោធមួយចំនួនដែរ ។ ដូច្នេះសូមលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីរបស់យើង ដែលត្រៀមប្រកួតកីឡាអូឡាំពិកជាប្រវត្តិសាស្ដ្រ នៅទីក្រុងតូក្យូ នាពេលឆាប់ៗខាងមុខនេះ ។

គួរបញ្ជាក់ថា អត្តពលិកកីឡា ហែលទឹកកម្ពុជា ២រូប នឹងត្រូវប្រកួត នាល្ងាចថ្ងៃទី៣០ ខែកក្កដា នៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre លើវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា ក្នុងនោះកីឡាករ ហែម ប៊ុច ត្រូវប្រកួតសេរីទី៤(Heat-4) និងខ្សែបន្ទាប់ទី៦ (Lane-6) ខណៈកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតសេរីទី៣ (Heat-3) និងខ្សែបន្ទាប់ទី៥ (Lane-5) ។ ។ រីឯកីឡាករអត្តពលកម្ម ប៉ែន សុគង់ ត្រូវប្រកួតនាថ្ងៃទី៣១ ខែកក្កដា លើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ៕

Previous Post Next Post