ហាត់ប្រាណគឺជាវិធីដ៏ល្អ
សម្រាប់មនុស្សគ្រប់រូបដែលអាចហាត់បាន
រាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ដែលមិនធ្ងន់ធ្ងរ
និងអ្នកកំពុងធ្វើចត្តាឡីស័ក ។
របៀបហាត់ខុសៗគ្នាទៅតាមចំណូលចិត្ត តាមវ័យ តាមលទ្ធភាពដែលអាចធ្វើបានដេីម្បីរក្សា
សុខភាព ។
តាំងពីកូវីដ-១៩រាតត្បាតខ្លាំង ខ្ញុំបានជ្រើសរើសយកការ
ធាក់កង់ជាប្រចាំ មួយថ្ងៃ៦០នាទី-៩០នាទី និង
ច្រើនបំផុត១២០នាទីទៅតាមទម្ងន់មុនពេល
ហាត់ ។ខ្ញុំរក្សាទម្ងន់៧៦, ៧៧, ៧៨ ដែលកាលពី
៥ខែមុនឡើងដល់ ៨៧ស្ទើរតែរកខោស្លៀក
លែងបាន។ ថ្ងៃនេះខ្ញុំស្លៀកខោខ្លីជិះកង់ហាត់ប្រាណប្លែក
ពីលើកមុនដែលស្លៀកខោវែង ។
និយាយតិចៗកុំឲ្យប្រពន្ធខ្ញុំលឺ គាត់ប្រាប់ខ្ញុំថា (បើទៅហាត់ប្រាណត្រូវស្លៀកវែងកុំស្លៀកខោខ្លី) ។ខ្ញុំមិនដឹងថាតើគាត់ខ្លាចខ្ញុំត្រូវក្តៅខ្មៅ? ឬគាត់ខ្លាចមនុស្សផ្សេងឃើញជើងខ្ញុំក្រៅពីគាត់? (សូមទោសនិយាយលេងទេកុំប្រកាន់)៕