កំពង់ស្ពឺ ៖ អាជ្ញាធរសមត្ថកិច្ចគយកម្ពុជាចាប់បានសាច់ក្របីក្លាស្សេចំនួន៣កុងតឺន័រដែលមានផ្ទុកមេរោគកូវីដ១៩នាំចូលមកពីប្រទេសឥណ្ឌា។ សាច់ក្របីទាំងនោះនឹងត្រូវនាំយកទៅដុតបំផ្លាញចោលនៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺពីបីថ្ងៃខាងមុខ ។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំកំពង់ស្ពឺបានឲដឹង ។ បើតាមលោកអភិបាលខេត្តកំពង់ស្ពឺបានណែនាំទៅកាន់អភិបាលស្រុកឱរ៉ាល់នៅព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ឲ្យត្រៀមលក្ខណៈសហការជាមួយខាងគយដើម្បីដុតបំផ្លាញសាច់ក្របីទាំងនោះកុំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩ ព្រោះថាបើតាមលោកអភិបាលខេត្តទោះបីជាកប់ក៏អាចមិនមានសុវត្ថិភាពឡើយ ។
លោកអភិបាលខេត្តបានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទិញសាច់គោសាច់ក្របីត្រូវប្រុងប្រយ័ត្នហើយសួរនាំឲ្យបានច្បាស់លាស់ពីប្រភពនៃសាច់ទាំងនោះខ្លាចប៉ះសាច់ក្លាស្សេដែលនាំចូលពីឥណ្ឌាមានផ្ទុកមេរោគកូវីដ១៩ដូចអ្វីដែលគយចាប់បាននាពេលនេះ ។ សូមជម្រាបផងដែរថា: កាលពីថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២១ក្រសួងសុខាភិបាលបានប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នព្រោះមេរោគកូវីដ១៩ អាចនៅរស់នៅលើសាច់កកៗដូចករណីសាច់គោសាច់ក្របី ដែលនាំចូលពីប្រទេសឥណ្ឌាហើយគយចាប់បាននាពេលនេះ ។