ភ្នំពេញ : ( ព័ត៌មានបឋម ) បុរស២នាក់ ដែលតាំងខ្លួនជាអ្នកសារព័ត៍មានអង្គភាព “គេហទំព័រ អំណាចទាំងបួន” សង្ស័យថាបានយកឈ្មោះឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ទៅជម្រិតទារប្រាក់ពីទីតាំងក្លឹបហាត់ប្រាណមួយកន្លែង នៅចំណុចមុខផ្ទះសំណាក់ភីអេស(PS Guest House) ក្រោយរោងចក្រដំបូលខៀវ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោងជិត១រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ខណ្ឌពោធិសែនជ័យ ចុះមកនាំខ្លួនទៅប៉ុស្តិ៍ ដើម្បីសួរនាំ ។ ចំពោះចំណាត់ការរបស់សមត្ថកិច្ចយ៉ាងណានោះចំពោះអ្នកសារព័ត៌មានទាំង២នាក់ខាងលើនេះ យើងមិនទាន់ដឹងនៅឡើយទេ .អង្គភាពយើងខ្ញុំនឹងលម្អិតព័ត៌មាននៅពេលក្រោយ ..