នៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នេះសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងភោជនីយដ្ឋាន យឺហោ ផ្ទះផាតធី (party house) លួចបើកខារាអូខេktv នៅចំនុច ផ្ទះលេខ២០៣ ផ្លូវ២៦១ កែងផ្លូវ១៣៨ ក្រុម២២ ភូមិ៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាល ខណ្ឌទួលគោក និង លោកវរ:សេនីយឯក សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចំរុះ បង្ក្រាបទីតាំងភោជនីយដ្ឋាន លួចបេីកខារ៉ាអូខេktv ល្មើសនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ ៕ ក្នុងការចុះប្រតិបត្តិការបង្ក្រាបនេះ កម្លាំងចម្រុះបានធ្វេីឃាត់ខ្លួនមនុស្សចំនួន១៣នាក់ ក្នុងនោះមាន(ស្រី៧នាក់) ផងដែរ ៕