គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ឯកឧត្តម វង សូតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាបានអញ្ជើញប្រគល់អំណោយជូនរដ្ឋបាលស្រុកពញាក្រែកជាគ្រឿងឧបភោគបរិភោគនឹងរថយន្ត...

ត្បូងឃ្មុំ​ ៖​ ឯកឧត្តម​ វង​ សូត​ បានថ្លែង​ថា​ អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់​ ក្នុងការចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នឹងដោះស្រាយទុក្ខកង្វល់ជូនដល់មូលដ្ឋាន និងត្រូវពិនិត្យ​មេីលឯកសារពាក់ព័ន្ធ​ត្រៀមទុកជាមុន ព្រោះថាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ​/សង្កាត់ នឹងខិតជិតមកដល់ពេលខាងមុខនេះ។
ថ្លែងបែបនេះក្នុង​ឱកាសដែរ ឯកឧត្តម​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន និងយុវនីតិសម្បទា​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ បានអញ្ជើញ​ប្រគល់អំណោយជូនរដ្ឋបាលស្រុកពញាក្រែក ជាគ្រឿង ឧបភោគបរិភោគ និងរថយន្ដ ព្រមទាំងបេីកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារកន្លងមក​ និងលេីកទិសដៅការងារបន្តត្រៀមលក្ខណៈបោះឆ្នោតជ្រេីសក្រុមប្រឹក្សាឃុំ​ និងផ្សព្វផ្សាយឯកសារ​ គោលនយោបាយ​អភិវឌ្ឍន៍​ឃុំសង្កាត់​ ឆ្នាំ​២០២២-២០២៧​ ដែលធ្វេីឡេីងនៅថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ​២០២១​ ស្នាក់ការគណបក្សស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​។


ឆ្លៀតឱកាសនោះដែរ​ ឯកឧត្តម​ ប្រធានក្រុមការងារ បានបញ្ជាក់បន្ថែមទៀត​ថា​ អាជ្ញាធរមូលដ្ឋាន​ ត្រូវខិតខំប្រឹងប្រែង​ បន្តធ្វេីកិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩​ និងយកចិត្តទុកដាក់ខ្ពស់​សួសុខទុក្ខ​ពីក្រុមមន្ត្រីបុគ្គិលពេទ្យជួរមុខ​ ហេីយជាពិសេសនោះត្រូវផ្សព្វផ្សាយ​ បន្ត​អនុវត្តន៍​នូវ​វិធាន​សុខាភិបាល ​ត្រូវមាន​គម្លាតពីគ្នា គ្រប់ពេល ​និង​កុំ​ភ្លេច​ធ្វើ​អនាម័យ​ជាប្រចាំ​នាំមក​នូវ​សុខភាព​មាំ​ង​មួន​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​រាត​ត្បាត​កូ​វីដ១៩ ​ដ៏​កាច​សាហាវ​នេះ​ និងជួយលេីកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ-១៩​ កំពុងសម្រាក់ពិនិត្យព្យាបាលនៅមន្ទីរ​ និងគ្រួសារជាប់ចត្តាឡីស័កតាមខ្នងផ្ទះ​ តំបន់បិទខ្ទប់​ ជាដេីម។ ហេីយមិនត្រឹមតែប៉ុណ្ណោះ​ ឯកឧត្តម​ វង​ សូត​ បានជម្រុញលេីកទឹកចិត្តដល់អាជ្ញាធរតាមបណ្តាឃុំទាំងអស់​ ត្រូវយកចិត្តទុកដាក់ចំពោះគ្រួសារពលរដ្ឋធ្វេីចំណាកស្រុក​ ពលករវិលត្រឡប់មកស្រុកកំណេីតវិញ និងគ្រួសារដែលទទួលរងគ្រោះថ្នាក់ផ្សេងៗ​ ទាំងបញ្ហាសុខមាលភាព​ និងជួយសម្រួលកាត់បន្ថយភាពក្រីក្ររបស់គ្រួសារនីមួយៗតាមភូមិឃុំ។ ឯកឧត្តម​ វង​ សូត​ ប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ បានផ្តោតសំខាន់ឲ្យប្រធានគណបក្សប្រជាជនកម្ពុជា​ តាមឃុំសង្កាត់នីមួយៗក្នុងស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ ត្រៀមរៀបចំបេក្ខជនរបស់ខ្លួន​ ក្នុងការឈរឈ្មោះ​សម្រាប់ជ្រេីសរេីសក្រុមប្រឹក្សា​ ឃុំសង្កាត់​អាណត្តិទី៥​ ខាងមុខនេះ​ និងត្រូវពិនិត្យមេីលឈ្មោះសមាជិកសមាជិកា​របស់គណបក្សតាមភូមិឃុំ​ ឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ ហេីយប្រសិនបេីករណីពួកគាត់ពុំមានឯកសារគ្រប់គ្រាន់ត្រូវជួយផ្សព្វផ្សាយណែនាំសហការជាមួយអាជ្ញាធរមូលដ្ឋាន។
ក្នុងកិច្ចប្រជុំនេះដែ​រ​ ឯកឧត្តម​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​និងយុវនីតិសម្បទា​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ និងលោកជំទាវ​ ក៍បានជួយឧបត្ថម្ភសម្ភារៈសម្រាប់ធ្វេីការងារផ្សព្វផ្សាយបោះឆ្នោតរួមមាន៖​ អាវ​ មួក​ ​កាបូប​គណបក្សប្រជាជនកម្ពុជា​ ម៉ាស​៥ម៉ឺន​ម៉ាស​ ទឹកអាល់កុល​២០កាន​ និងរថយន្តចំនួន២គ្រឿង​ក្នុងនោះមួយគ្រឿងសម្រាប់ការងារស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ និងមួយគ្រឿងទៀតជូនដល់ឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ ។ ហេីយ​ ឯកឧត្តម​ប្រធាន​ បានផ្តល់គ្រឿងឧបភោគបរិភោគដល់ស្រុកពញាក្រែករួមមាន៖​ អង្ករ៥តោន​ មីជាតិ២០០កេស​ ត្រីខ​ ២០កេស​ ក្រម៉ា៥០០​ ម៉ាស់​ ទឹកអាល់កុល​ និងថវិកា១០លាន​ ដេីម្បីជួយផ្គត់ផ្គង់ជួយដល់បងប្អូនប្រជាពលរដ្ឋដែលសម្រាក់ព្យាបាលជម្ងឺតាមមន្ទីរពេទ្យ​ ពលរដ្ឋធ្វេីចត្តាឡីស័ក​ តាមតំបន់បិទខ្ទប់ផងដែរ៕

Previous Post Next Post