..
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ បានប្រាប់សារព័ត៌មានថា៖ លោកកំពុងតែស្រាវជ្រាវរកចាប់ខ្លួនអ្នកសារព័ត៌មាន ដែលបានទៅទារលុយពីម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ របស់លោកភ្លក់ ដែលមានទីតាំងស្ថិតនៅខាងក្រោយផ្សារទំនើបស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក សន ភឿន បានបញ្ជាក់ទៀតថា៖ លោកនិងស្រាវជ្រាវតាមរយៈ នាមប័ណ្ណលេខទូរស័ព្ទ និងតាមរយៈប្រព័ន្ធទំនាក់ទំនង telegram ដើម្បីចាប់ខ្លួនអ្នកសារព័ត៌មានរូបនោះ មកដាក់ទោសតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ដែរថា៖ ទីតាំងល្បែងស៊ីសងដុះស្លែខុសច្បាប់ «មាន់ជល់ហាយឡាយ» របស់លោក ភ្លក់ ស្ថិតនៅខាងក្រោយផ្សារទំនើបស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ១ ធ្លាប់បានខាងសារព័ត៌មាន ខលទៅរាយការណ៍ ជូនជាព័ត៌មានញឹកញាប់ ដល់លោក សន ភឿន នាយប៉ុស្តិ៍នគរបាលសង្កាត់មានជ័យ១ ប៉ុន្តែទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះនៅតែបន្តបើកដំណើរបានដោយរលូន! រហូតមកដល់ពេលនេះ ស្រាប់តែលេចលឺថា លោក សន ភឿន នាយប៉ុសិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ១ តាមស្វែងរកចាប់ខ្លួនអ្នកសារព័ត៌មានទៅវិញ។
ចំណែកលោក វរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់សារព័ត៌មានថា៖ លោកមិនទាន់បានដឹងរឿងនេះទេ! (មានន័យថា) រឿងស្រាវជ្រាវចាប់ខ្លួនអ្នកសារព័ត៌មានលោកពុំបានដឹងឡើយ៕