កំពង់ចាម៖ នៅថ្ងៃទី០៩ តុលា ២០២១ កំលាំងជំនាញការរិយាល័យប្រឆាំងការជួញ ដូរមនុស្ស បានទទួលពាក្យបណ្តឹង០១ ពីជនរងគ្រោះ ឈ្មោះ ម៉ាត់ សូហ្វីយ៉ាទី ភេទ ស្រី អាយុ ១ ២ឆ្នាំ រស់នៅភូមិរកាក្រោម សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅចំពោះ មុខឪពុករបស់ជនរងគ្រោះ ប្តឹងឈ្មោះ សួង អរុណ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដង្កោរ សង្កាត់ដង្កោ រាជធានីភ្នំពេញ បានប្រព្រឹត្តសកម្មភាព រំ លោភទៅលើជនរងគ្រោះបានសម្រេចចំនួន ០១លើក កាលពីវេលាម៉ោង ១២:០០ នាទី ថ្ងៃទី ០៨ តុលា ២០២១ នៅចំណុចសណ្ធាគារយីហោ ហេងហេង បន្ទប់លេខ ៣១១ ស្តិតនៅភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្រោយពីបានទទួលបណ្ដឹងពីករណីនេះភ្លាម លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចេញបទបញ្ជា ចាត់ការជាបន្ទាន់តាមនីតិវិធី។
ដោយបានការសម្របសម្រួលពី ឯកឧត្តមអ វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៩:០០នាទី ថ្ងៃទីខែឆ្នាំដដែល កំលាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកំលាំង អហ ក្រុងកំពង់ចាម សរុបចំនួន ០៦ នាក់ រថយន្ត ០១ គ្រឿងម៉ូតូ ០១ គ្រឿង ដឹកនាំដោយលោក វរះសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ សួង អរុណ ភេទ ប្រុស អាយុ ១ ៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការដូង សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ នៅចំណុចសណ្ធាគារយីហោ ហេងហេង បន្ទប់លេខ ៣១១ ស្តិតនៅភូមិ ទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម រួចកំលាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់តាមនិតិវិធី ។
កំលាំងជំនាញបានធ្វើតេស្តរកមេរោគកូវិត១៩ លើជនសង្ស័យលទ្ធផល អវិជ្ជមាន និងធ្វើតេស្តរកសាធាតុ ញៀនលទ្ធផល វិជ្ជមាន ហើយកំលាំងជំនាញកំពុងចាត់ការតាមនិតិវិធី ៕