កណ្ដាលៈ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ សាកសពបុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខ យកមកទម្លាក់ចោល នៅក្នុងភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយប្រជាពលរដ្ឋ បានប្រទះឃើញសាកសពនេះ ហើយក៏ប្រញាប់រាយការណ៍ ប្រាប់សមត្ថកិច្ច ជាបន្ទាន់ ។
សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល សហការ ជាមួយនគរបាល ស្រុកមុខកំពូល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចុះពិនិត្យដល់កន្លែងកើតហេតុ ភ្លាមៗ។ សមត្ថកិច្ច ពិនិត្យឃើញថា ជនរងគ្រោះ ត្រូវបានជនសង្ស័យ ចាក់ជាច្រើនកាំបិត ហើយជនរងគ្រោះ ទំនងជាជនជាតិ វៀតណាម។
សន្និដ្ឋានថា ករណីនេះទំនងជា ឃាតក ចាក់សម្លាប់ នៅក្នុងទឹកដីខេត្តព្រៃវែង ហើយយកមកទម្លាក់ចោល ក្នុងខេត្តកណ្ដាល គឺជាករណីឃាតកម្ម។
សមត្ថកិច្ចជំនាញ ធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ដើម្បីស្រាវជ្រាវ ឈានទៅវែកមុខឃាតក ចាត់ការ តាមច្បាប់៕