ខណ្ឌចំការមន៖ទីតាំងលេងល្បែងជល់មាន់និងអាប៉ោងនៅបណ្តោយប្រឡាយទឹកស្អុយសង្កាត់ដើមថ្កូវកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងសុីសងបែរសមត្ថកិច្ចមូលដ្ឋានមិនហ៊ានចុះបង្ក្រាប !
ភ្នំពេញ៖នៅថ្ងៃទី១៩.១០.២០២១ នេះទីតាំងលេងល្បែងជល់មាន់នឹងអាប៉ោងដុះស្លែរមួយកន្លែងនៅបណ្ដោយប្រឡាយទឹកស្អុយស្ថិតក្នុងភូមិ៤ សង្កាត់ដើមថ្កូវខណ្ឌចំការមន រាជធានីភ្នំពេញ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចថាមានប្រមូលលេងល្បែងសុីសង .បែរជាសមត្ថកិច្ចមិនចុះបង្ក្រាបទីតាំងមួយនេះនៅតែបណ្តែតបណ្តោយឲ្យលេងទៅវិញ !ជៀសវាងប្រជាពលរដ្ឋរិះគន់និងសង្ស័យសមត្ថកិច្ចអសមត្ថភាពក្នុងការចុះបង្ក្រាបរឺជាឆ្នាំងបាយរបស់សមត្ថកិច្ច។
ទីតាំងប្រមូលផ្តុំលេងល្បែងសុីសងជល់មាន់ដុះស្លែរ មួយ កន្លែងនេះពុំទាន់មានឃើញ អាជ្ញាធរមានសមត្ថកិច្ច ចុះធ្វើការបង្រ្កាបនោះឡើយទេបែរជាទុកឱកាសឲ្យក្រុមអ្នកញៀនល្បែងបង្កើតការជួបជុំគ្នាផ្សងសំណាងដែលអនុវត្តផ្ទុយពីការណែនាំនូវវិធានការ បីកុំ បីការពារ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទៅវិញ។
ប្រជាពលរដ្ឋនិងមហាជនជាច្រើនសង្ឃឹមថាលោក យិន សាន អធិការខណ្ឌចំការមន ពិតជាមានសមត្ថភាពនិងមានវិធានការចុះពិនិត្យនឹងបង្ក្រាបទីតាំងមួយកន្លែងនេះជាក់ជាមិនខាន !ជៀសវាងប្រជាពលរដ្ឋនិងមហាជនរិះគន់និងដាក់ការសង្ស័យថាទីតាំងលេងល្បែងសុីសងមួយកន្លែងនេះគឺជា(ឆ្នាំងបាយ)របស់អាជ្ញាធរមូលដ្ឋាន!!!
ប្រជាពលរដ្ឋនិងមហាជនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង តែបែរជា អាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការចុះបង្ក្រាបសោះ។
ជាពិសេសប្រជាពលរដ្ឋសូមសំណូមពរដល់លោក ផេង សុថុល អភិបាលខណ្ឌចំការមនសូមមេត្តាមានវិធានការយ៉ាងម៉ឺងម៉ាត់ហើយចុះបង្ក្រាបចំពោះជនដែលបើកលេងស៊ីសងនៅក្នុងមូលដ្ឋានដោយខុសច្បាប់និងមានការជួបជុំគ្នាហើយប្រជាពលរដ្ឋមានសង្ឃឹមថាទីតាំងបើកលេងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយនេះលោកអភិបាលនិងបង្ក្រាបបានជាក់ជាមិនខាន។
ជុំវិញពាក់ព័ន្ធការចុះផ្សាយល្បែងស៊ីសងខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំនិងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ។
ការិយាល័យនិពន្ធទំនាក់ទំនងលេខទូរសព្ទ : 088 22 4444 5 .