ព្រះសីហនុ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ រួមនឹងកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ ប្រចាំការខេត្ត សហការជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ចុះប្រតិបត្តិការរុករកនិងជួយសង្រ្គោះជនរងគ្រោះដែលបានលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះដែលបានចុះលេងទឹកសមុទ្រ និងលង់ទឹកនៅទីតាំងខាងលើ មានចំនួន០៥នាក់ ក្នុងនោះមនុស្ស៤នាក់បានស្លាប់ និងម្នាក់បានសង្គ្រោះ។
គួរជម្រាបថាជនរងគ្រោះមានចំនួន០៥នាក់៖
១-ឈ្មោះ ឡេង ឌៀប ភេទស្រី អាយុ ឆ្នាំ មានទីនៅឃុំអូឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់។
២-ឈ្មោះ ឡេង ដាវ ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់។
៣-ឈ្មោះ ឡេង សុជាតា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់។
៤.ឈ្មោះ ឡេង ជ្រូក ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់។
៥.ឈ្មោះ ឡេង សុខជា ភេទប្រុស អាយុ១១ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួស។
បច្ចុប្បន្នសាកសព០៤នាក់ ក្នុងនោះស្រី០២នាក់ បានប្រគល់ជូនក្រុមគ្រួសារ រីឯអ្នករងរបួល០១នាក់ កំពុងសម្រាកព្យាបាល៕