គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

យុវជនឆ្នើម១០នាក់ ស្នើឲ្យដំឡើងពន្ធថ្នាំជក់អោយបាន ៧៥ភាគរយ នៃតម្លៃលក់រាយ ....

ភ្នំពេញ÷យុវជនឆ្នើម១០នាក់ ស្នើឲ្យដំឡើងពន្ធថ្នាំជក់អោយបាន ៧៥ភាគរយ នៃតម្លៃលក់រាយ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងជួយជំរុញសេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ
“ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវដំឡើងពន្ធថ្នាំជក់” ជាប្រធានបទដែលយុវជនត្រូវ បកស្រាយ ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៦ តុលា តុលា ២០២១ បេក្ខជន សៀក ពេជ្ររចនា នៅសាកលវិទ្យាស្ថានស៊ីអ៊ីអូ បានលើកឡើងថា កម្ពុជាគួរតែដំឡើងពន្ធថ្នាំជក់អោយបាន ៧៥% នៃតម្លៃលក់រាយ អោយស្របតាមការណែនាំដោយអង្គការសុខភាពពិភពលោក និងធនាគាពិភពលោក។
បច្ចុប្បន្នពន្ធថ្នាំជក់នៅកម្ពុជាមានអត្រាប្រមាណ ២៨%នៃតម្លៃលក់រាយ ដែលអត្រានេះនៅមានកម្រិតទាបខ្លាំងធៀបនឹង​អត្រាដែលណែនាំដោយអង្គការសុខភាពពិភពលោក និងធនាគាពិភពលោក ហើយជាអត្រាមួយដែលទាបជាងបណ្ដារប្រទេសក្នុងតំបន់អាស៊ានទៀតផង។​ ប្រទេសអាស៊ានដូចជា​ ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា សិង្ហបុរី ហ្វីលីពីន ថៃ ​ សុទ្ធតែមានអត្រាពន្ធលើផលិតផលថ្នាំជក់ លើស៥០%ធៀបតម្លៃលក់រាយ ដោយឡែកកម្ពុជាមានអត្រាពន្ធថ្នាំជក់តែ២៨%ប៉ុណ្ណោះ ។

បេក្ខជនបន្ដថា ការដំឡើងពន្ធថ្នាំជក់គឺជាកាតព្វកិច្ចដែលកម្ពុជាក្នុងនាមរដ្ឋភាគីនៃអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវបំពេញ ហើយជាមួយគ្នានេះដែរប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨០% គាំទ្រ។

បេក្ខជន ទូច ស៊ីណាត នៅសាកលវិទ្យាល័យភូមិនិតិសាស្រ្ដ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានឲ្យដឹងថា ការប្រើប្រាស់​ផលិតផលថ្នាំជក់ ជាបន្ទុកមួយសម្រាប់រដ្ឋាភិបាលដោះស្រាយ ដោយសារ​ការប្រើប្រាស់​ផលិតផលថ្នាំជក់​បង្កអោយប្រជាពលរដ្ឋ ឈឺ ស្លាប់ ពិការ ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥០០០បានស្លាប់ដោយសារតែការជក់បារី។ មិនតែប៉ុណ្នោះ ការប្រើប្រាស់ថ្នាំជក់ធ្វើអោយខាតបងថវិការប្រមាណ 649 លានដុល្លារអាមេរិកដែលស្មើនឹង៣ភាគរយនៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា។

សូមបញ្ជាក់ថា ក្នុងកម្មវិធី យុវជនឆ្នើម១០នាក់ ត្រូវបានជ្រើសរើសអោយចូលរួមប្រកួតនិយាយ ហើយយុវជនដែលបកស្រាយបានល្អ និងត្រឹមត្រឹម ៥នាក់ប៉ុណ្នោះដែលអាចបន្តទៅប្រកួតយកជ័យលាភីនៅវគ្គផ្ដាច់ព្រ័ត្រ តាមរយៈការបកស្រាយរបស់បេក្ខជន អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីការដំឡើងពន្ធថ្នាំជក់មានដូចជា អត្រាឈឺ ស្លាប់ ដែលបង្កពីការប្រើប្រាស់ថ្នាំជក់​ថយចុះ ចចំណូលពន្ធបានពីថ្នាំជក់នឹងកើនឡើងផងដែរ៕

Previous Post Next Post