ពុកម៉ែប្រាកដជាស្គាល់ហើយតារាសម្តែងស្រី ស៊ិចស៊ី ហាស់ វីរ៉ាស្រីរត្ន ហៅរ៉ូស មានរឿងផ្ទួនៗជាមួយអ្នកស្រី ទ្រីដាណា កន្លងមកពាក់ព័ន្ធជាមួយការចូលទៅខមិនបញ្ចេញមតិដោយបានធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះកិត្តិយសរបស់អ្នកស្រី ទ្រី ដាណា ថ្មីៗនេះ។ ដោយឡែក ថ្មីៗនេះ តារាសម្តែងស៊ិចស៊ី រ៉ូសជួបរឿងមួយទៀត ពោលគឺតារាតិកតុក ម៉ាក់លក្ខណ៍ បានទម្លាយថា រ៉ូសហៅលោកធំជួបម្តងយកថ្លៃជួប ចំនួន ១០០០ ដុល្លារអាមេរិក។
ក្នុងនោះ ម៉ាក់លក្ខណ៍បានសរសេររៀបរាប់នៅលើបណ្តាញសង្គមដូច្នេះថា៖ ខ្ញុំព្យាយាមទ្រាំណាស់ដើម្បីកិត្តិយស និងតម្លៃរបស់ខ្ញុំ ព្រោះមិនធ្លាប់មានបញ្ហាជាមួយអ្នកណាទេ តែបុគ្គលឈ្មោះ An Na Roseគាត់ព្យាយាមវ៉ៃប្រហារនាងខ្ញុំ ដោយសារខ្ញុំបដិសេធនឹងគាត់មិនទៅជួបឧកញ៉ា អ្នកធំ តាមការល្បួងរបស់គាត់ ខ្ញុំក៏មានតម្លៃខ្លួនឯងដែរខ្ញុំក៏មានកិត្តិយសដែរ ហេតុអីមើលងាយខ្ញុំម្ល៉េះ។
ពិតជាតូចចិត្តណាស់ នេះហើយគឺជាមូលហេតុដែរគេតែងតែម៉ាក់ងាយពីជីវភាពរបស់ខ្ញុំដោយសារតែខ្ញុំបានបដិសេធចំពោះសំណើររបស់គេដែរអោយខ្ញុំទៅជួបជាមួយអ្នកធំខ្ញុំមិនព្រមទៅ។ តែយ៉ាងណាខ្ញុំមិននិយាយអីច្រើនទេ តែបុគ្គលឈ្មោះ An Na Rose បែរជាគុំកួនខ្ញុំ តាមវាយប្រហារ ជាន់ឈ្លីកិត្តិយសខ្ញុំឱ្យខ្ញុំទ្រាំដល់ពេលណា??? បើគាត់នៅតែតាមធ្វើបាបខ្ញុំបែបនេះមានតែរកជំនួយតាមផ្លូវច្បាប់ទេ កុំយកកិត្តិយសនារីគ្រប់រូបមកលេងសើចបែបនេះ។