ពោធិសាត់ : ន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង ម្នាក់ ត្រូវបានឃាត.ក កាប់ចំនួន៧កាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចយកសម្ភារៈមួយចំនួនធំគេចខ្លួនបាត់ស្រមោល ដោយករណីនេះត្រូវបានគេសង្ស័យថា អាចជារឿងគំនុំ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង៣១យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកវាលវែង នៅចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង វិសាល អាយុ៥២ឆ្នាំ មុខរបរមន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន៧កាំបិត បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង គឺក្នុងបន្ទប់លើគ្រែ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ដោយបានប្រមូលសម្ភារៈរបស់ជនរងគ្រោះរួមមាន ម៉ូតូឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 1I.9761, ទូរស័ព្ទដៃអាយហ្វូន ០៣គ្រឿង និងចិញ្ចៀនពេជ្រ០១វង់។
សមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ធ្វើកោសល្យវិច័យលើសាកសព ដើម្បីស្វែងរកមុខជនសង្ស័យមកផ្ដន្ទាទោសតាមនីតិវិធី។ ចំពោះសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕