(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងឧកញ៉ាល្បីឈ្មោះរបស់កម្ពុជា ចំនួន៦រូប បានរួមគ្នាបរិច្ចាគថវិកាសរុបចំនួន ១៣លានដុល្លារ ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ។ ក្នុងនោះរាជរដ្ឋាភិបាលចំនួន៣លានដុល្លារ ក្រុមហ៊ុនឯកជនល្បីៗចំនួន១០លានដុល្លារទៀត។
ការបរិច្ចាគថវិកានេះ បានធ្វើឡើងនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាមួយ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីឡាវ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ។
រាជរដ្ឋាភិបាលកម្ពុជា និងឧកញ៉ាល្បីឈ្មោះទាំង៦រូបនោះមាន៖
១៖ រាជរដ្ឋាភិបាលកម្ពុជា បរិច្ចាគថវិកា ៣លានដុល្លារ
២៖ អ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ចូលរួមបរិច្ចាគថវិកា ២លានដុល្លារ
៣៖ ក្រុមហ៊ុនជីបម៉ុងគ្រុប ចូលរួមបរិច្ចាគថវិកា ២លានដុល្លារ
៤៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បុរីឡេង ណាវ៉ាត្រា ចូលរួមបរិច្ចាគថវិកា ២លានដុល្លារ
៥៖ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ចូលរួមបរិច្ចាគថវិកា ២លានដុល្លារ
៦៖ ក្រុមហ៊ុន ប៉េងហួត ចូលរួមបរិច្ចាគថវិកា ១លានដុល្លារ
៧៖ ក្រុមហ៊ុន ING Holdings Co., Ltd ចូលរួមបរិច្ចាគថវិកា ១លានដុល្លារ ។