កំពង់ចាម ៖ បង្កការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចនៅម៉ោង២០និង៣០នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នគរបាលប្រកាសផ្សព្វផ្សាយពត៍មានស្វែករកសាច់ញាតិ ឬបងប្អូនជនរងគ្រោះឈ្មោះ ខន ធារៈ បន្ទាប់ពីមកលោតទឹកសម្លាប់ខ្លួននៅចំណុចចន្លោះបង្គោលទី១០ និង ទី១១ នៃទីតាំងស្ពានគីហ្សូណា ដោយមិន ដឹងពីមូលហេតុ ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការណ៍ជាមួយគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ ហើយបានពិនិត្យឃើញថា ពិតជាករណីលោតទឹកសម្លាប់ខ្លួនពិតមែន ព្រោះនៅទីនោះមានបន្សល់ទុកមធ្យោបាយ ម៉ូតូ០១គ្រឿង ម៉ាក ស៊ូមើអ៊ិច ពណ៌ ទឹក្រូចលាយស ពាក់ស្លាក់លេខ កំពង់ចាម 1AA- 7187 ដោយមានកូនសោរជាប់នឹងម៉ូតូ និង មួកសុវត្ថិភាព ពណ៌ក្រហមចំនួនមួយ ។
សមត្ថកិច្ចបានរកឃើញមាន ៖ កាបូបលុយពណ៌ខ្មៅ មានលុយខ្មែរ ចំនួន ៣០៥០០ រៀល ប័ណ្ណចាក់វាក់សាំងកូវីដ -១៩ ចំនួន ០១ សន្លឹក មានឈ្មោះ ខន ធារះ ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក អូប៉ូ ពណ៌ខ្មៅ (ជាប់លេខកូដ) ជញ្ចៀន០១វង់. ខ្សែរក ០១ខ្សែ ក្រដាស់សរសេរសុំទោស ០១ សន្លឹក ។
បច្ចុប្បន្នសំភារៈខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ហើយកំលាំងយើងកំពុងផ្សព្វផ្សាយព័ត៌មានស្វែករកសាច់ញាតិ និងកំពុងពិនិត្យជុំវិញទីតាំងនោះបន្ត ៕