ប្រិយមិត្តក៍ដូចជាមហាជនទូទៅបានជ្រាបរួចមកហើយថា : សព្វថ្ងៃនេះករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់នៅតាមដងវិថីបណ្តាលឲ្យមានមនុស្សរងរបួសនឹងស្លាប់ស្ទើរជារៀងរាល់ថ្ងៃរាល់វេលា ករណីចរាចរណ៍នេះហើយធ្វើឲ្យគ្រួសារសាច់ញាត្តិមានវិប្បដិសារីឈឺចាប់ហួសហ្នឹងថ្លែងព្រោះបានបាត់ជីវិតមនុស្សជាទីស្រលាញ់របស់ខ្លួន ដោយគ្មានថ្ងៃវិលត្រលប់មកវិញ ដោយសារមច្ចុរាជតាមដងវិថីប្រល័យជីវិតមិនប្រណីឡើយ . ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០២១កន្លងផុតទៅថ្មីៗនេះ បុរសម្នាក់មានឈ្មោះ ពៅ ដារិទ្ធ ដែលមានស្រុកកំណើតនៅភូមិពោធិ៍កណ្តោក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ពេលដែលកំពុងចេញទៅធ្វើការស្រាប់តែត្រូវឡានដឹកដី បុកពេញទំហឹង បណ្តាលឲ្យរងរបួសនៅមុខសាលាស្រុកអង្គស្នួល ខេត្តកណ្តាល រីឯឡានដឹកដីបើករត់គេចបាត់ស្រម៉ោលតែម្តង ចំណែកជនរងគ្រោះត្រូវបានដឹកមកព្យាបាលនៅមន្ទីពេទ្យលោកសង្ឃ ។
ដោយអំណាចផលបុណ្យ ហ្នឹង សេចក្តីល្អ ដំណឹងនេះត្រូវបានដឹងលឺទៅដល់ ឯក ឧត្តម ឡោ ម៉េងហួត នឹង លោកជំទាវ គឹម សុីវឡា ដែលមានទឹកចិត្តមេត្តាធម៌ ហើយក៍ជាសប្បុរសជនមានសន្តានចិត្តល្អប្រពៃ តែងតែមានទឹកចិត្តអាណិតអាសូរមានវប្បធម៌ចែករំលែកតែងតែធ្វើបុណ្យធ្វើទាន ដល់អ្នកខ្វះខាត នឹង ជនទីទាល់ក្រ នាពេលកន្លងមកជារឿយៗ បានលឺសម្រែកស្រែកទ្រហ៊ោរយំរបស់បងស្រីបង្កើតជនរងគ្រោះ ពៅ ដារិទ្ធ បានយំរៀបរាប់នូវការខ្វះខាតមានទុក្ខលំបាក ភ្លាមៗនោះ នៅថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្តម ឡោ ម៉េងហួត នឹងលោកជំទាវ គឹម សុីវឡា បានចុះទៅផ្ទាល់ដល់មន្ទីពេទ្យលោកសង្ឃតែម្តង ដោយក្តីអាណិតអាសូរជាពន់ពេកក្រៃ ឯក ឧត្តម ឡោ ម៉េងហួត នឹង លោកជំទាវ គឹម សុីវឡា បានជួយជាថវិការចំនួន៤លានរៀល សម្រាប់សម្រាលទុក្ខលំបាករបស់ជនរងគ្រោះ ពៅ ដារិទ្ធ ដែលកំពុងសម្រាកព្យាបាលរបួសដោយសារឡានបុកហើយកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យលោកសង្ឃនាពេលនេះ ក្នុងនោះផងដែរក៍មានអ្នករងរបួសកំពុងសម្រាកព្យាបាលរបួសនៅក្បែរនោះដោយសារគ្រោះថ្នាក់នៅឯខេត្តកំពង់ស្ពឺ ទើប ឯកឧត្តម ឡោ ម៉េងហួត នឹង លោកជំទាវ គឹម សុីវឡា មានក្តីអាណិតអាសូរ ក៍បានជួយជាថវិការក្នុងម្នាក់ៗ ទទួលបាន ២០ មុឺនរៀល ដើម្បីសម្រាលការលំបាកនាពេលនេះ ជាងនេះទៅទៀត ជនរងគ្រោះទាំង៣នាក់មានក្តីរំភើបឥតឧបមា ទឹកភ្នែករមៀលស្រក់ដោយមិនដឹងខ្លួនមិននឹកស្មានថា មានអ្នកចិត្តល្អ មានធម៌មេត្តាដូចឯកឧត្តម ឡោ ម៉េងហួត នឹងលោកជំទាវ គឹម សុីវឡាង សោះពួកគាត់ទាំង៣នាក់បានលើកម្រាមដៃដប់ សូមប្រសិទ្ធិពរជ័យដល់ឯកឧត្តមលោកជំទាវនឹងក្រុមគ្រួសារ ក្នុងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីនេះ សូមឲ្យមានសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារដែលបានបំពេញ ។