កណ្ដាល៖ បែកធ្លាយទៀតហើយ, ស្ត្រីដែលអះអាងថាជាប្រពន្ធដើមរបស់ឧកញ៉ា ម៉េន កានី បានសម្រេចដាក់ពាក្យប្ដឹងស្វាមីរបស់ខ្លួនឈ្មោះ ម៉េន កានី ទៅសាលាដំបូងរាជធានីភ្នំពេញពីបទអំពើផិត ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩រហូតមកដល់បច្ចុប្បន្ន។ នេះបើយោងតាមពាក្យបណ្ដឹងរបស់លោកស្រី យ៉ាន់ គឹមហួច ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដែលបណ្ដាញសារព័ត៌មានទើបទទួលបាននៅព្រឹកថ្ងៃ០៣ ខែធ្នូ ឆ្នាំ២០២១នេះ។
ជុំវិញពាក្យបណ្ដឹងខាងលើនេះ អង្គភាពព័ត៌មានយើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោកឧកញ៉ា ម៉េន កានី បាននៅឡើយទេ ព្រោះពុំមានលេខដែលអាចទំនាក់ទំនងទៅគាត់បាន។
សូមអានខ្លឹមសារទាំងស្រុងក្នុងពាក្យបណ្ដឹងដូចខាងក្រោម៖