កាលពីនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៥:៤០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចមុខការដ្ឋានបុរីអេលិច ផ្លូវលេខ១០៥កា ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ពន្ធ័ឆក់ទូរសព្ទ័ដៃ។ ចំណែកជនរងគ្រោះឈ្មោះ កូវ សុខហៀង ភេទ ស្រី អាយុ ៥៤ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។
ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១- ឈ្មោះ ហម បញ្ញា ហៅ ញ៉ា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
២- ឈ្មោះ ធឿន ចំរើនថៃ ហៅ ថៃ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនជាលេខ ផ្លូវបេតុង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស ក្រហម សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ ១IY-៦១៤៣ និងទូរសព្ទ័ដៃរបស់ជនរងគ្រោះ ចំនួន ០១គ្រឿង ម៉ាកអុបប៉ូ ពណ៌ ក្រហម ស្រោមពណ៌ខ្មៅ។ សម្ភារៈបាត់បង់៖ ទូរសព្ទ័ដៃ ចំនួន០២គ្រឿង ម៉ាក អុបប៉ូ ពណ៌ ក្រហម ស្រោមពណ៌ ខ្មៅ និងម៉ាកអុបប៉ូ ពណ៌ ខៀវ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕