ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៍ធំ កំពុងតែធ្វើព្យុះធ្វើភ្លៀងយ៉ាងគគ្រឹកគគ្រេង សង្ស័យតែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធថ្នាក់មូលដ្ឋានមើលមិនឃើញ ទើបមិនទាន់ចុះបង្ក្រាបយ៉ាងដូច្នេះ។
ប្រជាពលរដ្ឋ ស្នើសុំដល់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ហើយនិងលោក ទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញ សូមមេត្តាជួយបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។
ប្រជាពលរដ្ឋជាច្រើនសង្ឃឹមថា ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៍ធំខាងលើនេះ នឹងត្រូវបានបិទជាស្ថាពរ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ។
សូមបញ្ជាក់ថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៍ធំខាងលើនេះ គឺជាប្រភេទល្បែងស៊ីសង «ភ្នាល់បាល់, បៀរការ៉ាត , មាន់ជល់, នឹងប្រភេទល្បែងស៊ីសងផ្សេងៗជាច្រើនទៀត ប្រភេទកាស៊ីណូអនឡាញ» ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕