ភ្នំពេញ៖ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកនិងមនុស្សមួយក្រុមទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះបើកប្រតិបត្តិការចាប់ឃាត់ខ្លួនដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី។ នេះបើយោងតាមប្រភពព័ត៌មានដែលបណ្តាញព័ត៌មាន B.M.K.Hot news ទើបទទួលបានពីមន្ត្រីជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
គួរជំរាបជូនថា ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនបានហើយជាង១០នាក់ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។
គួរជម្រាបជូនបន្ថែមថា នៅក្នុងការបង្រ្កាបនេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីចំនួន៥ដើម ក្នុងនោះមានវែង១ដើម ខ្លី៤ដើម និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ៕