គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

កុំចេះតែហ៊ាន កាត់សោរផ្តេសផ្តាស់ទៀត ប្រទេសមានច្បាប់ ...

ភ្នំពេញ : នាថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០២១ រថយន្ត១គ្រឿងសេរីទំនើបពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជាMENG.007 ដែលខុសច្បាប់ចរាចរណ៍ចតរថយន្តកន្លែងស្លាកសញ្ញាហាមឃាត់រួចសមត្ថកិច្ចបានយកសោទៅចាក់តែម្ចាស់រថយន្តព្យាយាមគាស់បំបែកនិងបើកចេញទៅបាត់ឥលូវបានចូលខ្លួនមកសុំទោសនិងទទួលផាកពិន័យចំពោះមុខច្បាប់ហើយ នៅចំណុចមុខហាងកាហ្វេដូងក្រអូប មណ្ឌលគីរី តាមផ្លូវ១៦៣កែងផ្លូវ៤៨៦ ស្ថិតនៅភូមិ៣ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ម្ចាស់រថយន្តថ្លើមធំមានឈ្មោះ ផ្លង រ៉ាយុទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៩១២ ផ្លូវលេខ២BT ភូមិសន្សំកុសល១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់រថយន្តបានសរសេរក្នុងលិខិតសន្យាថា : ខ្ញុំសូមសន្យាចំពោះមុខសមត្ថកិច្ចដូចខាងក្រោម ៖
១ ** ឈប់ចតរថយន្តខុសច្បាប់លើដងផ្លូវសាធារណៈដែលមានផ្លាកសញ្ញាហាមចតនិងផ្លូវទៀតហើយ។
២ ** ខ្ញុំនឹងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។
៣ ** សន្យាមិនអោយខុសច្បាប់ជាលើកទី 2 ទៀតឡើយ ។
៤ ** សូមធ្វើការផ្ដិតមេដៃខាងស្ដាំដើម្បីជាភស្តុតាងសូមអរគុណ។


គួរបញ្ជាក់ផងដែរថា : កាលព្រឹកថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ២០២១នៅចំណុចមុខហាងកាហ្វេដូងក្រអូប មណ្ឌលគីរី តាមផ្លូវ១៦៣កែងផ្លូវ៤៨៦ ស្ថិតនៅភូមិ៣ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានរថយន្ត១គ្រឿងស៊េរីទំនើបពណ៍ខ្មៅពាក់ស្លាកលេខកម្ពុជា (MENG.007) ដែលខុសច្បាប់ចរាចរណ៍ចតរថយន្តកន្លែងផ្លាកសញ្ញាហាមឃាត់ រួចសមត្ថកិច្ចបានយកសោទៅចាក់ តែម្ចាស់រថយន្តព្យាយាមគាស់បំបែកនិងបើកចេញទៅបាត់តែម្តង។
ក្រោយពីរថយន្តខាងលើបានគាស់បំបែកសោហើយ បានបើកចេញទៅបាត់នោះ សមត្ថកិច្ចខណ្ឌចំការមនបានប្រកាសនិងជំរាបដល់ម្ចាស់រថយន្តខាងលើសូមឲ្យមកធ្វើការដោះស្រាយជាបន្ទាន់ បើមិនចូលខ្លួនមកសុំទោសនិងផាកពិន័យនោះទេសមត្ថកិច្ចខណ្ឌចំការមន និងតម្រូវអោយម្ចាស់រថយន្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ហើយក៏គេចមិនរួចដែរបើព្រហើននោះ ៕

Previous Post Next Post