បើយោងតាមការដកស្រង់ពីទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់បុរសម្នាក់មានឈ្មោះ ( Danin Bun ) បានសរសេរកាលពីព្រឹកថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០២១នេះដែលមានខ្លឺមសារថា : ក្រុមពេទ្យមុខលុយ និងក្រុមគ្រូពេទ្យមានវិជ្ជាជីវៈ..
កាលពីប៉ុន្មានថ្ងៃមុនប៉ាខ្ញុំឈឺ បានព្យាបាលនៅក្លីនិចឯកជន ដោយស្ថានភាពជំងឺធ្ងន់ពេកពេទ្យក៏ណែនាំទៅពេទ្យរដ្ឋ ព្រឹកមិញនេះម៉ោងប្រហែល៨ព្រឹក ខ្ញុំក៏បាននាំគាត់ទៅពេទ្យរដ្ឋនោះម្តុំវត្តភ្នំ ពេលទៅក្រុមគ្រូពេទ្យ សួរថាគាត់ទាហានមេន? ខ្ញុំឆ្លើយថាគាត់យោធិនចូលនិវត្តន៍ គេសួររកកាត ខ្ញុំថាកាតអត់បានយកមកទេនៅផ្ទះ ចាំយកអោយពេលក្រោយបានអត់ ពេទ្យថាអត់បានទេ! ហើយខ្ញុំថា ចឹងធ្វើម៉េច? ពេទ្យថាទាល់តែសម្រាកបង់លុយ ខ្ញុំថាមិនអីទេអស់ប៉ុន្មានអស់ទៅ? ហើយពេទ្យអោយខ្ញុំដើរទៅកន្លែងធ្វើតេសកូវិត មុនចូលព្យាបាល រួចអោយប្អូនខ្ញុំដើរទៅបន្ទប់មួយ សុំបើករ៉ាពីតេស ដោយទុកប៉ាខ្ញុំលើកង់បីជាមួយម្តាយខ្ញុំ ពេលបើករួច ដើរត្រលប់មកក្លែងធ្វើសំណាកដើម្បីជួបជាមួយគ្រូពេទ្យមួយក្រុមទៀតត្រៀមធ្វើសំណាក ពេលនោះកំពុងបំពេញឯកសារ ពេទ្យនិយាយថាធ្វើតេស ៤នាក់ ៤០ដុល្លារ បានអោយចូលព្យាបាល ខ្ញុំក៏និយាយថាលុយឥលូវខ្ញុំអត់មាននៅនិងខ្លួនទេ ធ្វើតេសអោយប៉ាខ្ញុំ និងម្តាយខ្ញុំចូលសិនទៅតិចទៀតខ្ញុំយកលុយមកជូន សូម្បីស្បែកជើងខ្ញុំមិនបានពាក់មកផង ពេទ្យថាមិនបានទេ! ! គេត្រូវធ្វើរបាយណ៍និងលុយទៅក្រសួង ខ្ញុំអង្វរពេទ្យជួយសិនទៅ៤០ដុល្លាខ្ញុំមិនបោកប្រាស់ទេ ពេទ្យថាមិនបានទេ ។
ខ្ញុំក៌ជិះកង់បី ជូនប៉ាខ្ញុំមកមន្ទីរពេទ្យរុស្សីវិញ ពេលមកដល់ក្រុមគ្រូពេទ្យដែលមានវិជ្ជាជីវៈ យកប៉ាខ្ញុំនិងម្តាយខ្ញុំ ប្អូនស្រីចូលធ្វើសំណាក រួចបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់ភ្លាមៗ ដោយមិនបាននិយាយរឿងលុយកាក់សូម្បីមួយម៉ាត់ ខ្ញុំក៏ប្រាប់ពេទ្យថាឥលូវខ្ញុំអត់មានលុយនៅនិងខ្លួនទេ ក្រុមគ្រូពេទ្យនិយាយថាមិនអីទេអូន អោយប៉ាអូនចូលសង្រ្គោះសិនចាំគិតពេលក្រោយ។
ខ្ញុំពិតជាអគុណខ្លាំងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យរុស្សីដែលជួយសង្រ្គោះប៉ារបស់ខ្ញុំ
សូមក្រសួងដែលពាក់ពន្ធ័ជួយមើលក្រុមគ្រូពេទ្យមួយចំនួននោះផង នាំអោយខូចដល់កិត្តិយសរបស់មន្ទីរពេទ្យ និងគ្រូពេទ្យដែលល្អៗ។ នេះជាការដកស្រង់ពីហ្វេសប៊ុកតែប៉ុណ្ណោះ បើមានការបកស្រាយឬការពិតយ៉ាងណានោះ ស្ថាប័នយើងខ្ញុំនឹងធ្វើការកែតម្រូវឡើងវិញ …