កំពត ៖ នៅ ព្រឹកថ្ងៃទី ០៩ ខែ ធ្នូ ឆ្នំា២០២១នេះមានករណីអគ្គីភ័យមួយបានកើតឡើងនៅផ្ទះលក់ម៉ូតូ១កន្លែងដែលមានទីតាំងស្ថិតនៅក្នុងក្រុងកំពត បណ្តាលអោយខូចខាតរថយន្តចំនួន ០២ គ្រឿង នឹងម៉ូតូធ្ងន់ស្រាលចំនួន ៥៧ គ្រឿង ។ នេះជាព័ត៌មានបឋមព័ត៌មានលំអិតហ្នឹងផ្សាយជូននាពេលក្រោយ ។
បើយោងតាមផេក នាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា: ករណីអគ្គិភ័យឆេះហាងលក់ម៉ូតូ ហុងដា លី ប៉េង ដែលស្ថិតនៅឃុំកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ម្ចាស់ឈ្មោះ លី ប៉េង ភេទប្រុស អាយុ ៦០ ឆ្នាំ ។
ករណីខាងលើនេះ បណ្តាលឲ្យខូចខាតរួមមាន៖ ផ្ទះជាន់ក្រោមខូចខាត ៣០% ។ រថយន្តចំនួន០២គ្រឿង ខូចខាតទាំងស្រុង ឡិចស៊ីស ៥៧០ ចំនួន ០១គ្រឿង រថយន្ត ហុងដា CRV ២០២០ ចំនួន ០១គ្រឿង ម៉ូតូខូចខាតធ្ងន់និងមធ្យម ៥៧ គ្រឿង និងមិនបណ្តាលឲ្យ ប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ។
សូមបញ្ជាក់ផងដែរថា : កម្លាំងសមត្ថកិច្ច បានចេញរថយន្តស្នងការដ្ឋាន នគរបាលខេត្តចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ រថយន្តស្មើនឹង ៤០ ម៉ែត្រគូប ។ រលត់ទាំងស្រុងនៅវេលាម៉ោង ០៨និង២០ នាទីព្រឹកថ្ងៃខែឆ្នាំដដែល ៕