ភ្នំពេញ៖ដោយមានការអនុញ្ញាតពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែន នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ មករា ឆ្នាំ២០២២នេះ បានអញ្ជេីញចុះសួរសុខទុក្ខដល់ លោកអនុសេនីយ៍ឯក ផេង ចាន់ថុន នាយរងប៉ុស្តិ៍(របួសជើងដេរចំនួន០៨ថ្នេរ)។ទី២)លោកអនុសេនីយ៍ឯក សោម ណារ៉ាន់ មន្ត្រី (របួសរយះចង្ការធ្ងន់ធ្ងរដេរចំនួន១៤ថ្នេរបាក់ធ្មេញអស់ចំនួន៤គ្រាប់)។ ទី៣)លោកអនុសេនីយ៍ត្រី ប៉ែន ដារ៉ាហុងឡេង មន្ត្រី (របួសអស់ជង្គង់នឹងប្រអប់ដៃ)
ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកំពុងបំពេញភារកិច្ចចេញល្បាតពួនស្ទះបង្ក្រាបបទល្មើស។ ក្នុងនោះ លោក អភិបាល និង លោក អធិការ ក៏បាននាំយកផ្លែឈើ ភេសជ្ជៈ និងថវិកាមួយចំនួន ដេីម្បីជួយសម្រួលដល់ការសម្រាកព្យាបាល ជាពិសេសលេីកទឹកចិត្តដល់អ្នកជំងឺអោយបានឆាប់ជាសះស្បើយផងដែរ ៕