គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

អាជ្ញាធរខណ្ឌឬស្សីកែវចុះបិទទីតាំងសត្តឃាតមាន់ដែលជះក្លិនស្អុយនឹងសម្លេងរំខានដល់ប្រជាពលរដ្ឋក្បែរខាង..

ភ្នំពេញ ​៖​ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​ រីករាយ​សាទរ​ចំពោះ​ចំណាត់​ការ​របស់​លោក​ ឯក​ ឃុនដឿន​ អភិបាល​នៃគណៈអភិបាលខណ្ឌឫស្សីកែវ​ ដែល​បានអនុវត្តន៍វិធានចុះបិទទីតាំង​សត្តឃាតមាន់មួយកន្លែង​ជាយូរមកហើយ ដែលពួកនាំគ្នាប្ដឹងទៅអាជ្ញាធរ​ពាក់ព័ន្ធ​បញ្ហា​ជះក្លិនស្អុយ និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃនោះ​ ដោយគ្មានមិនញញេីតជាមួយអាជ្ញាធរមុន​ នាជំនាន់លោក​ ជា​ ពិសី​ អតតី​អភិបាលខណ្ឌឫស្សីកែវ​ នោះឡើយ​។

បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​រដ្ឋបាល​ខណ្ឌ​ឫស្សី​កែវ​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ បន្ទាប់ពី​មានប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង​ទៅសាលារាជធានីភ្នំពេញ​ និងរដ្ឋបាលខណ្ឌ​ លោក​ ឯក​ ឃុនដឿន​ អភិបាល​នៃគណៈអភិបាលខណ្ឌឫស្សីកែវ​ បានចាត់ឱ្យ​លោក​ ស៊ូ​ សារ៉ាត់​ នាយករងរដ្ឋបាល​ ដឹកនាំ​មន្ត្រីជំនាញ​ចុះត្រួតពិនិត្យ​ទីតាំង​សត្តឃាតមាន់​ខាងលេីនេះ​ កាលពីថ្ងៃទី២៥​ ខែមករា​ថ្មី​ៗ​នេះ​ ដោយ​អនុវត្ត​ចុះបិទទីតាំង​សត្តឃាតមាន់មួយកន្លែង​ ស្ថិត​នៅផ្ទះលេខ ៤៨៩​ ​ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​ ជាស្ថាពរ ដែលមានម្ចាស់ឈ្មោះ សុខ សុគន្ធ ដោយសារតែម្ចាស់ អាជីវកម្ម មិនបានរៀបចំឲ្យ បានល្អប្រសើរ ទៅតាមលក្ខណៈស្តង់ដារ បច្ចេកទេស ជះក្លិនស្អុយ និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃនោះ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១កន្លងមក លោក លឹម សាម៉ឺឌី ប្រធានការិយាល័យ អន្តរវិស័យខណ្ឌឫស្សីកែវ​ បានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធជាច្រើនរូបចុះ ទីតាំងសត្តឃាតមាន់ ដែលមានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ហើយនឹងយកសេចក្ដីសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ដើម្បីមកបិទជាស្ថាពរ ទៅលើទីតាំងសត្តឃាតមាន់នោះផងដែរ។​ ប៉ុន្តែ​ទីតាំង​សត្តឃាតមាន់មួយនេះ​ ប្រហែល​ជាមានខ្សែរស្រឡាយធំ​ បានរត់ការបេីកធ្វេីអាជីវកម្មឡេីង​ ធ្វើឱ្យ​ប្រជាពលរដ្ឋបាត់បង់ជំនឿរចិត្តចំពោះអាជ្ញាធរផងដែរ។

សូមជម្រាបថា​ ក្រោយលោក​ ឯក​ ឃុនដឿន​ មកកាន់តំណែងជាអភិបាល​នៃគណៈអភិបាលខណ្ឌឫស្សីកែវ​ បានចាត់ឱ្យ​​មន្ត្រីជំនាញ​ចុះត្រួតពិនិត្យ​ទីតាំង​សត្តឃាតមាន់​នេះ​ ដោយ​អនុវត្ត​ចុះបិទទីតាំង​តែម្ត​ង៕

Previous Post Next Post