ស្ត្រីម្នាក់កាន់រូបថតប្ដីជាទីស្រឡាញ់ ក្នុងសភាពស្រងោតស្រងាត់ លាយលំទាំងទឹកភ្នែករំលីងរលោង មកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ឲ្យជួយស្វែងរកផង បេីតាមការរៀបរាប់ប្រាប់ក្រុមការងារ BMK hot News ឲ្យបានដឹងបន្តថា ប្ដីរបស់គាត់មានឈ្មោះ មោះ អែន ណាហ្វី បេីគិតត្រឹមយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ គឺ៤ថ្ងៃហេីយ ដែលប្ដីរបស់គាត់បាត់ចេញពីផ្ទះ នៅម្ដុំអូរឌឹម ដោយជិះម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខពោធិ៍សាត់ 1J-0775 ចេញទៅបាត់ដំណឹងសូន្យឈឹង ទាក់ទងមិនបាន ហេីយក្រុមគ្រួសារនិងប្រពន្ធបានព្យាយាមទាក់ទងតាមទូរស័ព្ទច្រេីនដងហេីយ តែមិនអាចទាក់ទងចូលឡេីយ ទើបរូបនាងសម្រេចចិត្ត យករូបបុរសជាប្ដីមកប្ដឹងសមត្ថកិច្ច ក្រែងបានដឹងដំណឹងខ្លះ ប្រសិនជាបងប្អូនប្រជាពលរដ្ឋបានឃើញរូបបុរស ដូចក្នុងរូបថតនេះ សូមផ្ដល់ដំណឹងមកក្រុមគ្រួសារវិញផង តាមទូរស័ព្ទលេខ 0972306208 ៕