ភ្នំពេញ : ក្រោមការដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចំណុះអោយអធិការខណ្ឌចុះស្រាវជ្រាវតាមមុខសសញ្ញា បន្ទាប់ពីមានករណីជនសង្ស័យជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបបណ្ដាលអោយស្ដ្រីម្នាក់ដួលស្លាប់បាត់បង់ជីវិតពេលដឹកដល់មន្ទីរពេទ្យ ។ កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២២កន្លងទៅថ្មីៗនេះ វេលាម៉ោង១៣៖៣០នាទីរសៀល ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រហូតមកដល់ យប់ថ្ងៃទី ២៨ ឈានចូលថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២២ វេលាម៉ោង០១៖៤០នាទី រំលងអាធ្រាត្រ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជុំ សុខបញ្ញា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះឈ្មោះ អ៊ុក កន្និកា ភេទស្រីអាយុ ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងសាកសួរជនសង្ស័យដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕