ភ្នំពេញ៖ បុរសចិនម្នាក់ ស្នាក់ នៅខុនដូស្តាស៊ីធី ជាន់ទី៦ បន្ទប់លេខ៦២០ ស្ថិតនៅផ្លូវសហពន្ធ័រុស្សី ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ដែល ជាម្ចាស់ភោជនីយកដ្ឋាន បាន យកអាវុធខ្លី បាញ់ខ្លួនឯង ត្រូវ១គ្រាប់ចំក្បាលខាងឆ្វេងធ្លាយមកស្ដាំ បណ្ដាលឱ្យស្លាប់ នៅវេលាម៉ោង១៦:០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមាន ឈ្មោះ Liao Hua Xi Ang ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ អាជីវករ ម្ចាស់ភោជនីយដ្ឋាន ស្នាក់នៅកន្លែងកើតហេតុ។ សមត្ថកិច្ចបាន រកឃើញ វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុរូមមាន អាវុធខ្លីម៉ាក Glock ចំនួន ១ដើម គ្រាប់ ចំនួន ០៩គ្រាប់ និងសំបកគ្រាប់ ចំនួន ០១គ្រាប់ និង សម្ភារប្រើប្រាស់គ្រឿងញៀន ដបទឹកសុទ្ធនិងបំពង់ទុយយោ។
យោង តាមការបំភ្លឺរបស់ឈ្មោះ Hu Guang wen ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅបន្ទប់លេខ ៦២១នៅជាប់បន្ទប់ជនរងគ្រោះ គឺ នៅវេលាម៉ោងប្រហែល ៨:០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះ បានស្រែកប្រាប់គាត់ឱ្យជួយខ្លួនផង ថាមានគេចង់ធ្វើបាបគាត់។ គាត់ចេញមកមើលមិនឃើញមានអី គាត់ក៏ចូលក្នុងបន្ទប់វិញ។ បន្តិចក្រោយមកគាត់បានចុះទៅក្រោមរកទិញអីហូប។ រហូតដល់វេលាម៉ោង៩:៣០នាទី គាត់បានត្រឡប់មកវិញ ហើយដើរចូលក្នុងបន្ទប់។ នៅម៉ោង ១២:០០នាទីមានមនុស្សប្រុសស្រីជាជនជាតិចិន០២នាក់ មានឈ្មោះ Yi Xiao Yue អាយុ៣២ឆ្នាំ ភេទស្រីជាអតីតសង្សារជនរងគ្រោះ និងឪពុក ឈ្មោះ Yi Chuan Liang បានមករកជនរងគ្រោះដល់បន្ទប់ដោយសារមិនឃើញជនរងគ្រោះឆ្លើយតបតាមឆាត លុះ មកដល់បើកបន្ទប់ស្រាប់តែឃើញជនរងគ្រោះដេកនៅគន្លៀតគ្រែ ដោយមានឈាម។ ឃើញដូចនោះឈ្មោះ Yi Xiao Yue ដែលត្រូវជាសង្សាជនរងគ្រោះ ក៏ប្រាប់អ្នកគ្រប់គ្រងខុនដូឱ្យមកជួយរហូតដល់វេលាម៉ោង១៦:០០នាទី ទើបសមត្ថកិច្ចបានទទួលពត៌មានថា ជនជាតិចិនធ្វើអត្តឃាតបាញ់ខ្លួនឯងស្លាប់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញកោសល្យវិច័្ឆយស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧញ្ញ៉ា នង សុវណ្ណរ័ត្ន គ្រូពេទ្យអមតុលាកាសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតបាញ់ខ្លួនឯងស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវ សមត្ថកិច្ចយកមកតម្កល់នៅវត្តទឹកថ្លាដើម្បីរងចាំសាច់ញាត្តិមកធ្វើបុណ្យ ៕