គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគបាលខេត្តកណ្តាល ...!!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមឆ្លើយតបបំភ្លឺជូនសាធារណជន និងគណនីហ្វេសបុកឈ្មោះ Nii Nii ដែលបានខមិន (Comment) ក្នុងគេហទំព័រហ្វេសបុក សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារថា÷ ចៅជាសិស្សរៀននៅថ្នាក់ទី៩ក អនុវិទ្យាល័យបឹងគ្រំ សព្វថ្ងៃចៅរស់នៅភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ។ ចៅមានរឿងសុំឲ្យលោកតាជួយរកយុត្តិធម៌ដល់គ្រួសារចៅនិងប្រជាជនចំនួន ២០គ្រួសារ ពីបទមន្ត្រីប៉ូលិសឈ្មោះ ធួក ចិន្តា ភេទស្រី រស់នៅភូមិបឹងគ្រំក្រោម ដែលបានលួងលោមខ្ចីលុយគ្រួសារចៅរួមទាំងបងប្អូនប្រជាពលរដ្ឋជាង ២០គ្រួសារទៀត មានទឹកប្រាក់សរុបជា ២០ម៉ឺន$។ ឥឡូវមន្ត្រីប៉ូលិស ឈ្មោះ ធួក ចិន្តា បានគេចខ្លួនបាត់ ហើយគ្រួសារចៅនិងប្រជាពលរដ្ឋ២០គ្រួសារបានទៅប្តឹងថ្នាក់លើគេអត់ជួយដោះស្រាយអោយគេបិទសំណុំរឿង។ សូមលោកតាជួយរកយុត្តិធម៌ឱ្យពុកម៉ែចៅនិងអ៊ំពូមីងនៅឃុំបឹងគ្រំផង។ ជាចុងក្រោយ បើចៅនិយាយពាក្យខុសឆ្គងត្រង់ណា សូមសម្តេចតា មេត្តាកុំប្រកាន់ចៅអី។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យលោកអធិការដ្ឋាននគរបាលស្រុកល្វាឯមស្រាវជ្រាវបំភ្លឺករណីខាងលើជាបន្ទាន់។

ជាលទ្ធផល៖
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ អធិការដ្ឋាននគរបាលស្រុកល្វាឯម បានស្រាវជ្រាវបំភ្លឺឱ្យដឹងថា៖ ឈ្មោះ ពួក ចិន្តា ភេទស្រី ជាមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងគ្រំ ពិតមែន។ ចំពោះករណីខ្ចីប្រាក់ដែលម្ចាស់គណនីហ្វេសបុកឈ្មោះ Nii Nii បានខមិននោះ អធិការដ្ឋាននគរបាលស្រុកល្វាឯមធ្លាប់ទទួលបានព័ត៌មានអំពីករណីខាងលើនេះដែរ ហើយផ្នែកជំនាញបានណែនាំ ឲ្យពួកគាត់ដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាន ប៉ុន្តែពួកគាត់បានសំណូមពរថាគាត់សុំយកទៅប្ដឹងខាងថ្នាក់លើវិញ។

ក្រោយមកនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលស្រុកល្វាឯម បានទទួលដីកាកោះហៅរបស់សាលាដំបូងខេត្តកណ្ដាល កោះហៅឈ្មោះ ធួក ចិន្តា ជាភាគីចុងបណ្ដឹងទៅសាកសួរ។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អធិការដ្ឋាននគរបាលស្រុកល្វាឯម បានទទួលលិខិតជូនដំណឹងរបស់សាលាដំបូងខេត្តកណ្ដាល។ ជូនដំណឹងដល់ភាគីដើមបណ្ដឹងឈ្មោះ យ៉ា ផល្លី ភេទស្រី, ឈ្មោះ រុន ចាន់ធឿន ភេទស្រី និងឈ្មោះ នៅ ចាន់បូរី ភេទប្រុស បញ្ជាក់ថាបានសម្រេចតម្កល់ទុកឥតចាត់ការនូវសំណុំរឿងព្រហ្មទណ្ឌនេះ។

ដូច្នេះអធិការដ្ឋាននគរបាលស្រុកល្វាឯម សូមបំភ្លឺថាករណីនេះគឺជានីតិវិធីរបស់តុលាការ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ៕

Previous Post Next Post