ខេត្តកំពង់ធំ ៖ ( ព័ត៌មានបឋម ) ជារឿងដែលឃោឃៅបំផុតដែលបុរសជាប្តីស្រវឹងស្រាជោកជាំប្រហែលជាមានទំនាស់ជាមួយប្រពន្ធ ហើយមានកំហឹងឆាបឆេះឡើង តាមអំណាចស្រាទឹកប្តូរនិស្ស័យ រហូតឈានដល់យកពូថៅកាប់ប្រពន្ធបណ្តាលឲ្យដាច់ ក និងយកពូថៅ វះពោះប្រពន្ធថែមទៀតផង ។ មិនតែប៉ុណ្ណោះបុរសជាប្តីបានកាប់បុរសម្នាក់ទៀតបណ្តាលឲ្យស្លាប់ម្នាក់ទៀត រួចបានកាប់ចិញ្ច្រាំកូន ៣ នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់មកបុរសជាប្តីរត់ឡើងលើផ្ទះសម្ងំចាក់សោរពីខាងក្នុង តែទោះបីជាយ៉ាងណា សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធនឹងចាប់ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង ។
ក្នុងហេតុការដ៍សាហាវឃោឃៅនេះបានកើតឡើងនៅវេលាម៉ោងប្រហែលជាង ៧ យប់ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២២នេះ ដែលមានទីតាំងស្ថិតនៅ ភូមិ ពន្លៃ ឃុំ ចើងដើង ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។ បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា : ជនសង្ស័យមានឈ្មោះ ប៉ុល ឡា មានអាយុ ៣៣ឆ្នាំ និង ប្រពន្ធឈ្មោះ យ៉ន អឿន អាយុ មានអាយុរ៣០ ឆ្នាំ ត្រូវជាប្រពន្ឋ ស្លាប់ ( ដាច់ ក និង វះពោះ ) ។ ចំណែកបុរសម្នាក់ទៀតឈ្មោះ ពេជ្យ ហ៊ុន មានអាយុរ ៥៦ ឆ្នាំ ក៏ត្រូវជនសង្ស័យកាប់បណ្តាលឲ្យស្លាប់ ផងដែរ (ចំ កញ្ចឹង ក ) ។ ចំណែកកូន ៣នាក់ ស្រី ២នាក់ ក៏ត្រូវបុរសរូបនេះ កាប់បណ្តាលឲ្យរងរបួសផងដែរ ក្នុងនោះ របួសធ្ងន់ ម្នាក់ .។
ព័ត៌មានលម្អិតអង្គភាពយើងខ្ញុំនឹងផ្សាយជូននាពេលក្រោយបន្តទៀត ..