(ភ្នំពេញ)៖ កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ជាផលិតផល ប្រ៊េន DMLN នៅខណ្ឌពោធិ៍សែនជ័យ ក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោះ ពេលប្រើប្រាស់រងផលប៉ះពាល់។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០៣រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្បែរវត្តអង្គតាម៉ិញ នៅចំណុចផ្ទះលេខ៤៧២ ផ្លូវលេខដោនថោន៧ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាម កម្លាំងជំនាញបានបញ្ជាក់ថា : ការចុះបង្ក្រាបនេះធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលកន្លងមកបានប្រើប្រាស់ផលិតផល ធ្វើឲ្យមានរងផលប៉ះពាល់ដល់រាងកាយនិងស្បែកជាដើម។ មន្រ្តីជំនាញបានបង្ហើបឲ្យដឹងទៀតថា : ម្ចាស់ប្រ៊េន ផលិតផល DMLN មានឈ្មោះ ដេត ម៉ាលីណា ជាអតីតភរិយាលោកឌួង ឆាយ ។
ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ច មិនបានធ្វើការដកហូតសម្ភារៈផលិត ឬសារធាតុផ្សំ យកទៅនោះទេ និងបានដកកម្លាំងទៅវិញផងដែរ៕