ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ តាមរយៈបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជូនដំណឹង ដល់ជនរួមជាតិឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ នៅពេលនេះកំពុងដាក់ខ្លួនធ្វើចត្តាឡីស័ក។
សម្តេចតេជោ ហ៊ុន សែន រៀបរាប់ជូនដំណឹងជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! ដោយសារខ្ញុំបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ.១៩។
ដើម្បីធានាកុំឱយមានការឆ្លងបន្តដែលអាចចេញពីខ្លួន ខ្ញុំក្នុងពេលកំពុងមានការសង្ស័យខ្ញុំសម្រេចដាក់ខ្លួនធ្វើចត្តាឡីសក័មួយរយៈពេលខ្លីសិន។
ខ្ញុំនឹងរស់នៅដាច់ដោយឡែកតែខ្ញុំនៅតែបន្តធ្វើការតាមទម្លាប់ដូចដែលខ្ញុំបានធ្វើកាលពីធ្វើចត្តាឡីសក័៣ លើកមុនៗនោះដែរ។
ខ្ញុំមិនទាន់លប់ចោលកម្មវិធីសម្រាប់សប្តាហ៍ក្រោយនៅឡើយទេ។ ខ្ញុំនឹងបន្តធ្វើតេស្តដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមាន ឬអវិជ្ជមានកូវីដ១៩ ដើម្បីបញ្ចប់ការធ្វើចត្តាឡីសក័សម្រាប់រូបខ្ញុំដែលខ្ញុំនឹងជូនព័ត៌មានតាមក្រោយ៕