គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ពិតជាថ្លើមធំមែន ! ផ្លោះរបងចូលសម្លាប់សត្វប្រើសក្នុងសួនសត្វភ្នំតាម៉ៅ យកសាច់នឹងស្នែងយកទៅលក់ត្រូវសមត្ថកិច្ចក្របួចបានហើយ ...


ខេត្តតាកែវ៖
 កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧ និង០០នាទី មានករណីលួចសម្លាប់សត្វប្រើសមួយក្បាល នៅត្រង់ចំណុចសួនសត្វភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានកាប់សម្លាប់សត្វប្រើស ១ក្បាល (ឈ្មោល) ដែលបាក់ជើងក្រោយ ចំហៀង ខាងស្តាំដើរមិនរួច នៅក្នុងទ្រុងលួសសំណាញ់ រួចកាត់យកស្មារមុខទាំងសង្ខាង និងភ្លៅ  ក្រោយខាងឆ្វេងចំនួន១ ភ្លៅទៀត ហើយនិងកាត់ក្បាលយកទៅបាត់។

ក្រោយទទួលបានពាក្យបណ្តឹង ដោយមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់។

លុះដល់ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១១ និង៣០ នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធឹម រ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅចំណុចក្នុងព្រៃខាងលិចភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាំខ្លួនមកអធិការដ្ឋាននគបាលស្រុកបាទី ដើម្បីសាកសួរ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានផ្លោះរបងចូលលួចសម្លាប់សត្វប្រើស កាត់យកស្មារមុខទាំងសង្ខាង ភ្លៅក្រោយមួយចំហៀង និងកាត់ក្បាលយកស្នែងពិតប្រាកត់មែន។

ហើយយកមកលក់អោយ ឈ្មោះ ញឹម យូហេង ហៅចក់ ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ លក់សាច់បាន ១គីឡូ ៣ម៉ឺនរៀល ស្នែងលក់បាន ១០០ ដុល្លារ ដោយប្រាប់ថា សត្វជាប់អន្ទាក់ក្នុងព្រៃ។

ពេលនោះកម្លាំងជំនាញបានដកហូតស្នែងប្រើស ពីឈ្មោះ ញឹម យូហេង ហៅចក់ និង បានប្រគល់ស្នែងប្រើសឲ្យទៅប្រធានសួនសត្វភ្នំតាម៉ៅវិញ៕

Previous Post Next Post