ខេត្តកណ្ដាល ៖ (ព័ត៌មានបឋម) មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលដល់ពលរដ្ឋចោមរោមមើលហើយសង្ស័ងថា : មានករណីឃាតកម្មសម្លាប់មនុស្សច្រកចូលបាវ នៅចំណុចមាត់ស្ទឹងព្រែកស្លែង បន្ទាប់មកផ្អេីលអស់សមត្ថកិច្ចចុះហ៊ុមព័ទ្ធជុំវិញកន្លែងកេីតហេតុ រួចធ្វេីការត្រួតពិនិត្យមេីល ចុងក្រោយម្នាក់ៗហួសចិត្តទើបដឹងថា គ្រាន់តែជាសាច់សត្វដែលគេចម្អិតរួចយកទៅបោះចោលតែប៉ុណ្ណោះ មិនមែនជាករណីសម្លាប់មនុស្សច្រកចូលបាវដូចការសង្ស័យនោះទេ ។
ហេតុការណ៍ដ៍ហួសចិត្តនេះបានកេីតឡេីងនាវេលាម៉ោង០៩:៣០នាទីព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២២នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ (ស្ពានព្រែកស្លែង) ភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួច គ្មានអ្វីគួរឲ្យកត់សម្គាល់ ក៏បំបែកគ្នាត្រឡប់ទៅវិញអស់ទៅ ៕