រាជធានីភ្នំពេញ ៖ ទីតាំងអាគារមួយកន្លែងទេីបនឹងបេីកថ្មីមិនទាន់បានប៉ុន្មានផង បង្កប់ការកំសាន្តសង្ស័យពាក់ព័ន្ធគ្រឿងញៀន(ថ្នាំក្រវី) ជ្រកក្រោមស្លាកយីហោខារ៉ាអូខេនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បេីកប្រតិបត្តិការទ្រង់ទ្រាយធំ ឡោមព័ទ្ធ ឆ្មក់ចូលចុះបង្ក្រាបឃាត់ខ្លួនបានមនុស្សប្រុសស្រីជាង១០០នាក់ ។
ប្រតិបត្តិការធ្វេីឡេីងធ្វើឡើងកាលពីវេលាម៉ោង០១:១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងអាគារដែលកំពុងតែជួសជុលកម្ពស់៤ជាន់(ខារ៉ាអូខេអិលអឹម) ស្ថិតនៅតាមផ្លូវមាត់ប្រឡាយទឹកស្អុយ(បឹងត្របែក) ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។
ប្រតិបត្តិការចុះបង្ក្រាបនេះ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនបុរសជនជាតិចិន និងនារីជនជាតិចិននិងវៀតណាម រួមទាំងបុគ្គលិកនិងសន្តិសុខជនជាតិចិន សរុបចំនួនជាង១០០នាក់ ចំណែកវត្ថុតាងពាក់ព័ន្ធការបង្ក្រាបទីតាំងនេះ សមត្ថកិច្ចមិនបានប្រាប់អោយដឹងនោះទេ ។
បច្ចប្បន្នមនុស្សប្រុសស្រីជាង១០០នាក់ខាងលេី ត្រូវបានបញ្ជូនឡេីងរថយន្តក្រុង ដឹកទៅកាន់អាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីរងចាំផ្នែកជំនាញធ្វេីការបែងចែក តាមប្រភេទបទល្មេីសដែលពាក់ព័ន្ធ ដេីម្បីកសាងសុំណំរឿងបន្តចាត់ការតាមនីតិវិធី ៕