( ស្ទឹងត្រែង )÷សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបករណីប៉ុនប៉ងឃាតកម្ម និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់កាលពីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ចំណុចភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថាកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ដឹកនាំដោយលោកនៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចុះបង្ក្រាបករណីខាងលើ ចាប់ខ្លួនជនសង្ស័យ០៥នាក់គឺនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២ចាប់ខ្លួន២នាក់ដកយកម៉ូតូ២គ្រឿង។ថ្ងៃទី៦ ខែកុម្ភ:ឆ្នាំ២០២២ ចាប់ខ្លួន៣នាក់ និងធ្វើការឆែកឆេរលំនៅឋានមួយកន្លែង ចាប់យកវត្ថុតាងរួមមាន÷ដាវ៣; កាំបិតតាំងតោ៣; ដំបងឫស្សី១; សោម៉ូតូ១; កំបាំងកម៉ូតូ១; និងមធ្យោបាយម៉ូតូ៤គ្រឿង ។
រឿងហេតុខាងលើនេះកាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ ម៉ោង៩:៣០នាទីចំណុចផ្លូវចូលតាដុងតាដាំស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រុមជនសង្ស័យខាងលើបានយកកាំបិត និងដាវ ដែលជាវត្ថុតាងខាងលើធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះខ្លា សុខលីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជាជ័រកៅស៊ូ មានទីលំ នៅភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរ ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឱ្យរងរបួសដៃស្តាំជាទម្ងន់(កុំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង)និងកាប់ម៉ូតូរបស់ជនរងគ្រោះ១គ្រឿងបែក បាក់ជាច្រើនកន្លែង ខណ:ពេលជនរង គ្រោះកំពុងរត់ស្រែកឱ្យគេជួយ ។
ករណីនេះមូលហេតុមានគំនុំជាមួយគ្នាមួយករណីទៀតនៅម៉ោង១៨:៤០នាទី ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចទល់មុខសណ្ឋាគាររស្មីពេជ្រស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងជនង្ស័យខាងលើបានយកដាវ និងកាំបិតជិះម៉ូតូ១គ្រឿងដេញកាប់ជនរងគ្រោះ ដែលកំពុងជិះម៉ូតូមានគ្នា២នាក់គឺ
១-ឈ្មោះណុប ចាន់សុភ័ក្ត្រា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
២-ឈ្មោះឡាំ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ-សង្កាត់ជាមួយគ្នាខាងលើ។
ជនសង្ស័យដេញកាប់មកដល់កន្លែងកើតហេតុជនរងគ្រោះទាំង២នាក់ខាងលើបានផ្តួលម៉ូតូទុកចោលរួចរត់កាត់វាលស្រែទាំងយប់ ។ពេលនោះជនសង្ស័យបានកាប់ម៉ូតូជនរងគ្រោះបាក់បែកជាច្រើនកន្លែង (មូលហេតុមានគំនុំជាមួយគ្នាតាមចម្លើយសារភាពរបស់ជនសង្ស័យ) ។
ក្រោយពេលបទល្មើសប្រព្រឹត្តរួចបន្តិចមកអណាព្យាបាលរបស់ជនរងគ្រោះនិងសាក្សីបានរាយការណ៍ព្រមទាំងប្រាប់អត្តសញ្ញាណជន សង្ស័យមួយចំនួនមកសត្ថកិច្ច តាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើបានជាបន្តបន្ទាប់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់និងរក្សាទុកក្នុងអង្គភាពដើម្បីឱ្យការិយាល័យជំនាញកសាងសំណុំរឿងមញ្ជូនខ្លួនទៅអយ្យការតាមនីតិវិធី៕