ភ្នំពេញ ៖ បទល្មើសឆក់ និងបទល្មើសផ្សេងៗទៀត ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ហាក់មានការហក់ឡើងជាបន្តបន្ទាប់ មិនថានៅពេលយប់ ឬពេលថ្ងៃ ជាក់ស្តែងនៅយប់ថ្ងៃទី14 ខែមីនា ឆ្នាំ២០២២ យុវតីម្នាក់ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពកាច់ (ក) ម៉ូតូមួយគ្រឿងម៉ាកHongDa Beat ស្លាកលេខ ភ្នំពេញ 1IX – 8276 បានសម្រេច ហើយជនសង្ស័យជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ស្ថិតនៅចំណុចផ្លូវ 282 ក្រោយវត្តលង្កា ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមយុវតីរងគ្រោះបានអោយដឹងថា នៅមុនកើតហេតុនាងបានចតទុកម៉ូតូនៅមុខហាង ដែលមានឈ្មោះ Juicy Mercy ក្នុងអំឡុងពេលកំពុងធ្វើការងារពេលនោះ ស្រាប់តែលេចមុខជនសង្ស័យម្នាក់បានដើរចុះ ដើរឡើងធ្វើសម្មភាពកាច់(ក) យកចេញទៅភ្លាមៗ ដោយមិនរំខានដល់សមត្ថកិច្ចក្នុងតំបន់នោះឡើយ និងរត់គេចខ្លួនដោយសុវត្ថិភាព។ ហើយយុវតីរងគ្រោះនេះ បានបន្ដទៀតថាមខណៈពេលដែលនាងបានទៅដាក់ពាក្យបណ្តឹង ក៏ឃើញមានបងប្អូនប្រជាពលរដ្ឋម្នាក់ទៀតបានដាក់ពាក្យបណ្តឹង ដែលពាក្យបណ្តឹងនោះគឺជាករណីកាច់ (ក) ម៉ូតូដូចគ្នា ហើយក្នុងកាមេរាសុវិត្ថភាពគឺ ភិនភាគ និងរូបរាងតែមួយ ដោយធ្វើសកម្មភាពកាច់ (ក) ម៉ូតូ ចំនួន ២ គ្រឿងមិនដល់ ១០ នាទីផងនោះ ពិតជាជំនាញមែន សូម្បីតែសមត្ថិកិច្ចក៏មិនដឹងផង។
បន្ទាប់ពីបង្កអោយមានការភ្ញាក់ផ្អើលរួចមក សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកងទី១ បានចុះអន្តរាគមន៍ និងណែនាំអោយយុវតីរងគ្រោះ រួមទាំងសាច់ញាតិ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីអោយជួយចាប់ជនសង្ស័យខាងលើមកដាក់ទោសតាមផ្លូវច្បាប់ផងដែរ យើងនឹងចាំមើលចំណាត់ការរបស់សមត្ថកិច្ចថាតើអាចបង្ក្រាបជនសង្ស័យដៃឯកខាងលើមកដាក់ទោសបានឬយ៉ាងណា ?