បើតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា : មានម៉ូតូកង់បី១គ្រឿងមិនស្គាល់អត្តសញ្ញាណបានយកអ្នកជំងឺម្នាក់ឈ្មោះ សុគន្ធ សុផារីយ៉ា ភេទ ស្រី អាយុ 18 ឆ្នាំគ្មានឪពុកម្ដាយគ្មានផ្ទះដែលកាលពីមុនឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិយកមកទម្លាក់ចោលនៅក្នុងមន្ទីរពេទ្យជ័យជំនះ ដោយមានក្តីអាណិតអាសូរជាពន់ពេកក្រៃ ឥឡូវនេះត្រូវបានប្រធានមន្ទីរពេទ្យជ័យជំនះលោក លី មករា មានចិត្តមេត្តាករុណា បានរៀបចំជាគ្រែនិងគ្រូពេទ្យជួយសង្គ្រោះប្អូនស្រីមានជម្ងឺដើម្បីសម្រាកព្យាបាលហើយ នាវាលាព្រឹកថ្ងៃទី 17 ខែ មីនា ឆ្នាំ 2022នេះ ។