ភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២០និង១៥នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ លោកវរសេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍនៈ នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ឌុក មករា នាយការិយាល័យ ចូលរួមសហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបដឹកជញ្ជូន រក្សាទុកសារធាតុញៀន នៅ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ទី១ ៖ នៅចំណុច បណ្តោយផ្លូវជាតិលេខ៤ បង្គោលគីឡូម៉ែតលេខ២៣ ទល់មុខ រោងចក្រCPF ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២៖ នៅចំណុច ផ្ទះលេខ២០ ផ្លូវលេខ១១ បុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៣៖ នៅចំណុចផ្ទះគ្មានលេខ (ជាប់ផ្ទះលេខ១A២) ផ្លូវលំលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមមាន ៖
១-ឈ្មោះ LI YANG ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) កើត១៩៨៨ លិខិតឆ្លងដែន(គ្មាន)
២-ឈ្មោះ JEN HAO JUN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើត១៩៨៤ ឆ្លងដែន 360271474
៣-ឈ្មោះ CHEN POYEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើត១៩៩៣ ឆ្លងដែន 307520541
វត្ថុតាងចាប់យករួមមាន ៖
១.កេតាមីន(Ketamine) ទម្ងន់ ៩៩ គ.ក្រ ៦០២,០៣ ក្រាម
២.អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៧ គ.ក្រ ៣៧៩ ក្រាម
៣.មេតំហ្វេតាមីន(WY) ទម្ងន់ ១៩០ ក្រាម
៤.នីមេតាហ្សេប៉ាម(Nimetazepam) ទម្ងន់ ៧,២ ក្រាមសារធាតុញៀនសរុប ទម្ងន់ ១០៧ គ.ក្រ ១៧៨,២៣ក្រាម
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។