គេហទំព័រ BMK-Hotnews (www.bmk-hotnews.com) អាសយដ្ឋាននៅផ្ទះលេខ២១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ "សូមអរគុណ"
គេហទំព័រ BMK-Hotnews សូមគោរព ទ្រង់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ជួបតែសំណាងល្អក្នុងគ្រួសារ រកសុីទទួលទានមានបាន ទេវតាឆ្នាំថ្មីជួយតាមថែរក្សា ព្រមទាំងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ..!

ល្បែងស៊ីសងបើកលេងយ៉ាងគគ្រឹកគគ្រេង.ខណះអជ្ញាធរពាក់ព័ន្ធគ្មានការបង្ក្រាប..!

ខេត្តកំពត៖ ទីតាំងល្បែងស៊ីសងមួយកន្លែង «សង្វៀនមាន់ជល់ នឹងអាប៉ោង» ស្ថិតនៅក្នុងកាស៊ីណូដែលមានយីហោ សុខ គីមម៉េង ស្ថិតនៅច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ពេលនេះកំពុងតែបង្កការក្តៅក្រហាយដល់ពលរដ្ឋខ្មែរជាច្រើន ដោយសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ មហាជនជាច្រើបាន​រិះគន់​ទៅលេីអាជ្ញាធរ​និង​សមត្ថកិច្ច ក្នុង​មូលដ្ឋាន ដែលមានលោក អូន ខន អភិបាលស្រុកកំពង់ត្រាច រួមទាំងលោក សេង សុគន្ធ​ចាត់អធិការស្រុកកំពង់ត្រាច ដោយអស់លោកទាំងពីរមិនគួរណាធ្វើអាកប្បកិរិយាព្រងើយកន្តើយ ដោយរក្សា​ភាពស្ងៀមស្ងាត់នោះទេ។

ពលរដ្ឋបន្តរិះគន់ថា ទង្វើ និងសកម្មភាពរបស់លោក អូន ខន អភិបាលស្រុក រួមទាំងលោក សេង សុគន្ធ​អធិការស្រុក កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ចំពោះសកម្មភាពដែលម្ចាស់កាស៊ីណូ សុខ គឹមម៉េង ដែលកំពុងតែបង្កើតសង្វៀនជល់មាន់ និងអាប៉ោង ថែមទាំងបណ្តែតបណ្ដោយឲ្យពលរដ្ឋខ្មែរចូលលេងល្បែង យ៉ាងអាណាធិបតេយ្យ ដោយគ្មានខ្លាចញញើតច្បាប់ខាងលើនេះ គឺកំពុងតែប្រព្រឹត្តអំពើផ្ទុយពីច្បាប់ស្តីពី ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ដែលក្រសួងពាក់ព័ន្ធផ្តល់អាជ្ញាប័ណ្ណអោយ។

​ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត សូមលោកអភិបាលមេត្តាចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងកាស៊ីណូខាងលើនេះផងទាន។

ពលរដ្ឋស្នើដល់លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត សូមលោកស្នងការចាត់បទបញ្ជាដល់លោកសេង សុគន្ធ​ចាត់ អធិការស្រុកកំពង់ត្រាច អោយដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងកាស៊ីណូដែលល្មើសនិងច្បាប់ស្តីពីការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ផង ដើម្បីធានាបាននូវសុខសន្តិភាពដល់ប្រជាពលរដ្ឋខ្មែរទូទៅ៕

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ !

Previous Post Next Post