(សៀមរាប) : វាជារឿង១ដែលមិននឹកស្មានដល់នឹងជាគម្រូមិនល្អសោះអសម្រាប់ម្ចាស់ផ្ទះដ៍ទៃទៀត ដែលពឹងពាក់ទៅក្រុមហ៊ុន.អជេនសុី.ឲ្យជួយលក់ផ្ទះឬដីនឹងអចលនទ្រព្យផ្សេងៗ របស់ខ្លួនដោយសន្យាថានឹងឲ្យថ្លៃកុំមីស្តុងជាភាគរយនៅពេលដែលលក់អចលនទ្រព្យរបស់ខ្លួនដាច់ តែបែជាមិនឲ្យថ្លៃកុំមីស្យុងទៅវិញដោយព្យាយាមគេចវេសពីក្រុមហ៊ុន.អជេនសុី.ដែលខ្លួនបានពឹងនឹងធ្វើកិច្ចសន្យាត្រឹមត្រូវទៅវិញ ។
តួយ៉ាង បើយោងតាមការដកស្រង់ពីផេកក្រុមហ៊ុនK01អចលនទ្រព្យកាលពីថ្ងៃទី២៥ ខែ មិនា ឆ្នាំ ២០២២នេះ បានចេញឃ្លីបវីដឺអូរក៍ដូចជាសរសេររៀបរាប់ថា : អ្នកដែលចង់លក់បន្ទាន់ៗបើលក់ដាច់ហើយសូមកុំធ្វើបាបអ្នករកម៉ូយដូចពួកខ្ញុំអីព្រោះពិបាករកណាស់ ពេលបងប្អូនមកពឹងឲ្យផ្សព្វផ្សាយលក់ផ្ទះលក់ដីថាត្រូវដោះបំណុលសូមឲ្យលក់ឲ្យលឿនឆាប់បានសងគេ តែនៅពេលខ្ញុំលក់ឲ្យហើយ ថីបានជាមិនឲ្យភាគរយឲ្យដល់ក្រុមហ៊ុនខ្ញុំ អយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ 097.7466669 / 096 7466666 / 092 387278 ..។
សូមបញ្ជាក់ផងដែរថា : បើតាមការបញ្ជាក់ពីលោកK01 ដែលជាម្ចាស់ក្រុមហ៊ុនK01អចនទ្រព្យ បានឲ្យសារព័តមានBMK ដឹងថា : លោកកំពុងឲ្យមេធាវីរបស់លោករៀបចំដាក់ពាក្យបណ្តឹងប្តឹងទៅលើម្ចាស់ផ្ទះដែលមានឈ្មោះ អុល អាន ដែលមានទីតាំងនៅសង្កាត់ជ្រាវ ក្រុងសៀមរាបនេះហើយ គឺមិនឲ្យរួចខ្លួនជាដាច់ខាត កុំឲ្យចេះតែហ៊ាន បោកប្រាស់បែបនេះទៀត ..ក្រុមហ៊ុនល្បីឈ្មោះប៉ុណ្ណឹងហើយនៅហ៊ានបោកប្រាស់ទៀត ចុះទម្រាំ.អជេនសុី.ធម្មតាៗ តើទទួលរងនូវទង្វើរបោកប្រាស់ពីម្ចាស់ផ្ទះនេះយ៉ាងណាទៅ ? ទាល់តែអ្នកធ្លាប់គេសុីដាច់ដូចគ្នាទើបយល់អារម្មណ៍ឈឺចាប់បែបនេះពេលត្រូវគេបោកប្រាស់. សង្ឃឹមថាសមត្ថកិច្ចនឹងជួយរកយុត្តិធម៌ដល់ក្រុមហ៊ុនK01 អចលនទ្រព្យក្នុងពេលឆាប់ៗនេះ ។
សូមមើលលិខិតកិច្ចសន្យាដូចខាងក្រោមនេះ :