ខេត្តកំពង់ឆ្នាំង÷កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ និង លួចលក់អចលនវត្ថុរបស់អ្នកដ៏ទៃ និងពីករណី មិនគោរពសេចក្តីសម្រេចរបស់តុលាការ ។
ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះធ្វេីឡេីងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចលេីផ្លូវជាតិលេខ៥ព្រំប្រទល់ខេត្តកំពង់ឆ្នាំង-ខេត្តកណ្តាល ក្នុងទឹកដីស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា : ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ គឹម ណារិទ្ធិ ភេទប្រុស អាយុ ៥៦ឆ្នាំ និងឈ្មោះ កែវ ស្រីវ៉ាង ហៅទេស មីនា ភេទស្រី អាយុ ៤៦ឆ្នាំ ។
ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះដោយមានការសហការពីក្រសួងមហាផ្ទៃ និងនាយកដ្ឋានបច្ចេកវិទ្យា បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម ណារិទ្ធិ និងឈ្មោះ កែវ ស្រីវ៉ាង ភេទស្រី បម្រុងទៅយកប្រាក់កក់ពីចិនលក់ដីខ្យល់ចំនួន ៥០០០០ ដុល្លារ ក្រោយទទួលបានព័ត៌មានភ្លាមក៏បានសហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីចាប់ខ្លួនបុគ្គលទាំងពីរនាក់ខាងលើនេះភ្លាម។ការចាប់ខ្លួនបុគ្គលពីរនាក់នេះ។